រូបភាព​ចៃដន្យ​មួយ នាំឱ្យ​ប៉ូលិស​រកឃើញ​បុរសម្នាក់​ដែលបាត់ខ្លួន​ជាង ២០ឆ្នាំ​មកហើយ

  • 2019-09-13 03:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសពបុរសម្នាក់​ដែលបាត់ខ្លួនជាង ២០ឆ្នាំ​មកហើយ ត្រូវបាន​ប៉ូលិស​ទើបតែរកឃើញនៅ​ក្នុង​ស្រះទឹក ជាមួយនឹង​រថយន្តមួយគ្រឿង​របស់​សាកសពនោះ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ។ ការរកឃើញនេះ គឺ​តាមរយៈរូបភាពផ្កាយរណប (Google Earth) ដែល​ផ្តល់​ឱ្យដោយ​ពលរដ្ឋ​ម្នាក់ ដែលប្រទះឃើញ​ចៃដន្យ​។ នេះបើតាម​ការចុះផ្សាយរបស់ Sun Sentinel Newspaper។

នៅពេលដែលប៉ូលិស​ទៅដល់កន្លែងកើតហេតុ ពួកគេបាន​ស្រង់រថយន្តចេញមកក្រៅ ដោយ​ក្នុងរថយន្ត​នោះគេឃើញមាន​គ្រោងឆ្អឹងសាកសព​បុរសដែលជាម្ចាស់។

សាកសពមានឈ្មោះថា William Earl Moldt។ គេបានលឺសំឡេងគាត់ (ជនរងគ្រោះ)​ចុងក្រោយបំផុតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ នៅពេលគាត់​ទូរសព្ទទៅមិត្តស្រីថា គាត់​កំពុង​ចាកចេញពីក្លឹបកម្សាន្តហើយ និង​ទៅដល់ផ្ទះឆាប់ៗនេះ៕

ប្រភព៖ Foxnews ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;