សាលាទាំង ៩ ដែល​មាន​អ្នក​ជាប់​និទ្ទេស A ច្រើនជាងគេ​ទូទាំង​ប្រទេស

  • 2019-09-17 08:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធ​ផល​​ប្រឡង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ (​បាក់​ឌុប​) ឆ្នាំ២០១៩ ត្រូវ​បានប្រកាស​​ឲ្យដឹង​កាលពីសប្ដាហ៍​មុន ដោយ​មាន​បេក្ខជន​​ចំនួន​​ ៧៩ ០៥២នាក់​ ​បាន​ប្រឡង​​ជាប់​បាក់ឌុប​ (៦៨,៦២​ភាគរយ) ហើយ​ក្នុង​នោះ​បេក្ខជន​​បាន​និទ្ទេស​​​ A មាន​ចំនួន​ ៤៤៣​នាក់​។

តើ​សាលា​​ណាខ្លះ ដែល​មាន​សិស្ស​ជាប់​និន្ទេស A ច្រើនជាងគេ?

  • វិទ្យាល័យ ព្រះស៊ីសុវត្ថិ (រាជធានីភ្នំពេញ)៖ និទ្ទេស A ចំនួន ១៨នាក់

  • សាលា ប៊ែលធី អន្តរជាតិ (រាជធានីភ្នំពេញ)៖ និទ្ទេស A ចំនួន ១៨នាក់

  • សាលារៀន អន្តរទ្វីប អាមេរិកាំង (រាជធានី​ភ្នំពេញ)៖ និទ្ទេស A ចំនួន ១១នាក់

  • វិទ្យាល័យ ព្រះមុនីវង្ស (ខេត្តបាត់ដំបង)៖ និទ្ទេស A ចំនួន ១០នាក់

  • វិទ្យាល័យ ១០មករា ១៩៧៩ (ខេត្ត​សៀមរាប)៖ និទ្ទេស A ចំនួន ១០នាក់

  • វិទ្យាល័យ ទួលទំពូង (រាជធានីភ្នំពេញ)៖ និទ្ទេស A ចំនួន ១០នាក់

  • វិទ្យាល័យ ហ៊ុនសែន សេរីភាព (ខេត្តកណ្ដាល)៖ និទ្ទេស A ចំនួន ៩នាក់

  • សាលា អន្តរជាតិភ្យូឆឺរប្រាយ (ខេត្តសៀមរាប)៖ និទ្ទេស A ចំនួន ៨នាក់

  • វិទ្យាល័យ ព្រះសីហនុ (ខេត្តកំពង់ចាម)៖ និទ្ទេស A ចំនួន ៧នាក់

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;