ក្រោយទាត់​ស្មើគ្នា កម្ពុជា​ឡើង​ចំណាត់ថ្នាក់ ឯ​ហុងកុង​ធ្លាក់​ដល់​៤លេខ

  • 2019-09-19 12:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់ថ្នាក់ FIFA ដែល​អាប់ដេត​នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បង្ហាញ​ថា កម្ពុជា​បានទទួលចំណាត់ថ្នាក់លេខ១៦៩ ឡើង១លេខ ចំណែក ហុងកុង មានលេខរៀង១៤៣ ធ្លាក់ដល់៤លេខ។

ការឡើង និង​ធ្លាក់ចំណាត់ថ្នាក់​នេះ បន្ទាប់ពីក្រុមទាំង២ បាន​ប្រកួតស្មើគ្នា ១-១ ក្នុងវគ្គជម្រុះ World Cup 2022 កាលពីពេលថ្មីៗនេះ ហើយ​ក៏ចាញ់នៅជើងទី២ដូចគ្នាផងដែរ ក្នុងនោះកម្ពុជា ចាញ់បារ៉ែន ០-១ ឯហុងកុង ចាញ់​អ៊ីរ៉ង់ ០-២។

បើគិត​ក្នុងតំបន់​អាស៊ាន កម្ពុជា ស្ថិតនៅលើ ឡាវ (លេខ១៨៧), ប្រ៊ុយណេ (លេខ១៩១) និងទីម័រខាងកើត (លេខ១៩៩)។ វៀតណាម លេខ៩៩ (លេខ១ក្នុងតំបន់), ថៃ លេខ១១៤, ហ្វីលីពីន លេខ ១២៧, មីយ៉ាន់ម៉ា លេខ១៤៥, សិង្ហបុរី លេខ១៥៧, ម៉ាឡេស៊ី លេខ១៥៨ និង​ឥណ្ឌូណេស៊ី លេខ១៦៧៕

ចុចអាន៖ អ៊ីរ៉ង់ ដែល​នឹងប៉ះ​កម្ពុជា​នៅខែ​ក្រោយ មានចំណាត់​ថ្នាក់​លើជប៉ុន និង​កូរ៉េខាងត្បូង​ទៅទៀត

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;