ទៀត​ហើយ Karius ព្យាយាម​ធ្វើ​ស្ទីល​តាម Neuer តែ​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់

  • 2019-09-20 03:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Loris Karius បាន​សាង​កំហុស​មួយ​កាល​ពី​យប់​មិញ អំឡុង​ពេល Besiktas ចាញ់ក្រុម Slovan Bratislava ៤-២ ក្នុង​ការ​ប្រកួត​ពាន Europa League។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ត្រូវ Besiktas ខ្ចី​ជើង​ពី​ក្លឹប Liverpool។ អំឡុង​ពេល​នៅ​ហង្សក្រហម Karius ឧស្សាហ៍​សាង​កំហុស​មែនទែន ជាពិសេស​​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ២០១៨ ជាមួយ Real Madrid។

សម្រាប់​កាល​ពី​យប់​មិញ​កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ប្រព្រឹត្តិ​កំហុស​ម្ដង​ទៀត។ ក្នុង​ការ​ប្រកួត​នាទី​ទី​១៤ អ្នក​ចាំ​ទី​របស់​ក្រុម Slovan Bratislava បាន​ទាត់​ពី​ទី​របស់​ខ្លួន​​សំដៅ​មក​ទី​របស់ Besiktas។ ដោយ​សារ​ឃើញ​បាល់​៥០-៥០ Karius បាន​ព្យាយាម​ចេញ​មក​ក្រៅ​ប្រអប់​គ្រោះថ្នាក់​តែត​បាល់​ចេញ តែ​បែរ​ជា​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Andraz Sporar របស់ Slovan ទាត់​បញ្ចូល​ទី​បាន​សម្រេច។

ក្បាច់​អ្នក​ចាំ​ទី​ចេញ​​មក​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​យក​បាល់​បែប​នេះ ភាគ​ច្រើន​ឃើញ Manuel Neuer ឧស្សាហ៍​ធ្វើ និង​មិន​ងាយ​ខូច​បាល់​នោះ​ទេ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
;