ប៉ុន្មានថ្ងៃប៉ុណ្ណោះ! តៃវ៉ាន់ បាត់បង់មិត្តដល់ទៅ២ប្រទេស
- 2019-09-20 09:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានថ្ងៃប៉ុណ្ណោះ! តៃវ៉ាន់ បាត់បង់មិត្តដល់ទៅ២ប្រទេស
ចន្លោះមិនឃើញ
តៃវ៉ាន់ បានបាត់បង់សម្ព័ន្ធមិត្តការទូតមួយទៀតហើយ ក្នុងសប្តាហ៍នេះ គឺប្រទេស គីរីបាទី (Kiribati) ដោយសារតែប្រទេសនេះ ងាកទៅចងមិត្តជាមួយប្រទេសចិន។
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា តៃវ៉ាន់ បានកាត់ផ្តាច់ចំណងការទូតជាមួយ Kiribati ហើយបិទស្ថានទូតក្នុងប្រទេសនេះភ្លាមៗតែម្តង។
លោកបង្ហាញការសោកស្តោយ និងថ្កោលទោសចំពោះការសម្រេចចិត្តរបស់ Kiribati បែបនេះ ដោយចោទប្រធានាធិបតីប្រទេសនេះថា បានស្នើសុំជំនួយហិរញ្ញវត្ថុពីតៃវ៉ាន់យ៉ាងច្រើនសម្បើម ក្នុងការទិញយន្តហោះពាណិជ្ជកម្ម តែបែរទៅជាភ្ជាប់និស្ស័យជាមួយក្រុងប៉េកាំងទៅវិញ។
យ៉ាងណាក៏ដោយ ការប្រកាសផ្តាច់ទំនាក់ទំនងរបស់តៃវ៉ាន់នេះ គឺធ្វើឡើងមុនពេលដែលរដ្ឋាភិបាល Kiribati ប្រកាសជាផ្លូវការនូវការសម្រេចចិត្តក្នុងការផ្តាច់ការទូតពីខ្លួន។
សូមរំលឹកថា រដ្ឋាភិបាលកោះសូឡូម៉ង់ (Solomon Island) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការបោះឆ្នោតដើម្បីផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់រយៈពេល៣៦ឆ្នាំមកនេះ ហើយទៅចងសម្ព័ន្ធមិត្តជាមួយប្រទេសចិនវិញ។
ការផ្តាច់ទំនាក់ទំនងប្រទេសទាំង២នេះ ធ្វើឱ្យតៃវ៉ាន់ នៅសល់សម្ព័ន្ធមិត្តចំនួន១៥តែប៉ុណ្ណោះ។ បើគិតចាប់តាំងពីការឡើងកាន់អំណាចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងឆ្នាំ២០១៦មក ប្រទេសចំនួន៧ហើយ ដែលបានផ្តាច់ការទូតជាមួយតៃវ៉ាន់ ទៅចងមិត្តជាមួយចិន៕
ចុចអាន៖ កោះសូឡូម៉ង់សម្រេចបោះបង់តៃវ៉ាន់ដោយគ្មានស្រណោះ ទៅឱបចិនហើយ