ប្រទេសមួយ​ទៀត សម្រេច​បោះបង់​តៃវ៉ាន់​ដោយគ្មាន​ស្រណោះ ទៅឱប​ចិន​ហើយ

  • 2019-09-17 02:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​កោះសូឡូម៉ង់ (Solomon Island) កាលពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ បានធ្វើការ​បោះឆ្នោត​ដើម្បី​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​រយៈពេល៣៦ឆ្នាំ​មកនេះ ហើយទៅ​ចងសម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​ចិន​វិញ។ ការ​បោះឆ្នោត​នេះ ទទួល​បាន​សំឡេង​គាំទ្រ​ដ៏ច្រើនលើស​លប់ ២៧​សំឡេង និង​អនុបវាទ ៦​សំឡេង។

ការ​ផ្តាច់​ទំនាក់ទំនង​នេះ ធ្វើឱ្យ​តៃវ៉ាន់ នៅសល់​សម្ព័ន្ធមិត្ត​ចំនួន១៦​តែ​ប៉ុណ្ណោះ។ បើគិត​ចាប់តាំងពី​ការឡើងកាន់​អំណាច​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងឆ្នាំ​២០១៦​មក ប្រទេស​ចំនួន៦​ហើយ ដែលបាន​ផ្តាច់ការទូត​ជាមួយ​តៃវ៉ាន់ ទៅចង​មិត្ត​ជាមួយចិន។

ចុចអាន​បន្ថែម៖ នេះជា​រដ្ឋសម្ព័ន្ធមិត្ត​សេសសល់​១៦ចុងក្រោយ​របស់​តៃវ៉ាន់

​លោកស្រី Tsai បាន​បង្ហាញ​ការ​សោកស្តាយ និង​ថ្កោលទោស​ចំពោះ​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​សូឡូម៉ង់ ដែល​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយ​ចិន។ លោក​ស្រី​បញ្ជាក់​ថា តៃវ៉ាន់​នឹងបិទ​ស្ថានទូតខ្លួន​នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៩នេះ​តែម្តង ហើយ​ហៅអ្នក​ជំនាញបច្ចេកទេស និង​វេជ្ជសាស្រ្ត​របស់ខ្លួន​មកវិញ។

ជាមួយគ្នានេះ ប្រធានាធិបតី​តៃវ៉ាន់ បាន​ចោទចិន​ថា​បាន​ប្រើ «ដុល្លារការទូត» ក្នុង​តំបន់ ដើម្បី​ដាក់សម្ពាធ​មកលើ​តៃវ៉ាន់។

បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានតៃវ៉ាន់ Taiwan News បាន​អះអាងថា កោះសូឡូម៉ង់​ដែលមាន​ប្រជាជន ៦០ម៉ឺន​នាក់ បាន​ប្តូរទំនាក់ទំនង​ការទូតពី​តៃវ៉ាន់ ទៅចិន គឺ​ដោយសារតែ​ជំនួយ ៥០០លាន​ដុល្លារ​របស់ចិន។

ក្រសួង​ការបរទេស​ចិន បាន​​ចេញសេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ចិន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កោះសូឡូម៉ង់ ដើម្បី​បើក​នូវទំព័រថ្មី​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។

នាយករដ្ឋមន្រ្តីសូឡូម៉ង់ លោក Manasseh Sogavare ធ្លាប់បាន​លើកឡើង​ថា ចិន​គឺ​ជាប្រទេស​ដែល​ផ្តល់​នូវ​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ក្នុងការ​អភិវឌ្ឍ​ប្រទេស​របស់​លោក៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;