លោក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោករើសទាហានជាង ២ពាន់នាក់ និងមិនមានការយកប្រាក់ទេ

  • 2019-09-23 03:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កង​ទ័ពជើងគោក បានថ្លែងបញ្ជាក់ថា កងទ័ពជើងគោក បានចេញគោលការណ៍ជ្រើសរើសនាយ​ទាហាន ពលទាហាន បន្ថែមទៀតជាង២ពាន់នាក់ ដើម្បី​បំពេញ​ចំនួន​ទ័ព​ទៅ​តាម​បណ្ដា​អង្គ​ភាព​វិញ។

ការថ្លែងបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងពិធីសំណេះសំណាល បំ​ពាក់​ឋាន​ន្តរ​សក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ នៅយោធភូមិភាគទី១ និង​កង​ពល​ធំអន្ត​រាគមន៍​លេខ៣ នៅទីបញ្ជាការយោធភូមិភាគទី១ កងទ័ពជើងគោក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

លោកបានបន្តថា រាល់​ការ​ជ្រើស​រើស​អាច​ផ្តល់​អទិភាព​ជូន​សាច់​ញាតិ​បង្កើត​របស់​យោធិន​គ្រប់​រូប​ចូល​និវត្តន៍​ផងដែរ ព្រោះទំពាំងស្នងឬស្សីអាចមានឆន្ទៈ ភាពស្មោះត្រង់ចង់ធ្វើជាកម្លាំងការពារ និង​ផ្នែក​អនាគតរបស់ពួកគេគឺជានាយទាហានមួយរូបបន្តវេន។ គោល​ការណ៍​នៃ​ការ​ជ្រើស​រើស​ពលទា​ហា​ននាយទាហានមិនមានគោលការណ៍យកប្រាក់នោះទេ។ គោល​ការណ៍​នៃ​ការ​ជ្រើស​រើស​ពល​ទាហាន​នាយ​ទាហានមិនមានគោលការណ៍យកប្រាក់នោះទេ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;