សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ជួបគ្នា​ស្ងាត់ៗ

  • 2019-09-23 02:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានជួបគ្នា​ស្ងាត់ៗ នៅដំណាក់​វាលស្បូវ​កាលពី​ប៉ុន្មានថ្ងៃ​មុននេះ បន្ទាប់ពីមាន​ការបែកបាក់​រវាងគណបក្ស​រាជានិយម​ទាំងពីរ​ជាច្រើនឆ្នាំ។ ការជួបគ្នា​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរនេះ គឺ​តាមរយៈ​ម្ចាស់​ក្សត្រីយ៍ ម៉ារី រណឫទ្ធិ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានថ្លែង​ប្រាប់ [ខ្លីៗ] ថា នៅក្នុង​ការ​ជំនួប​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយ​លោក ញឹក ប៊ុនឆៃ នៅដំណាក់​វាលស្បូវ គឺ​សម្តេច​ក្រុមព្រះបានមាន​បន្ទូល​អំពី​ការ​បង្រួបបង្រួមរវាងគ្នាឡើងវិញ រវាងអ្នករាជានិយម និងសីហនុនិយម កុំឲ្យមាន​ការបែកបាក់គ្នាតទៅទៀត។ ហើយជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែររួបរួមជាតិ នឹង​កើតមាន​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ នៅពេល​ដែល​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច យាងមក​ពីប្រទេសបារាំងវិញ។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែររួបរួម​ជាតិ បានថ្លែង​បញ្ជាក់​ថា លោកពិតជា​បានជួបជាមួយសម្តេចក្រុមព្រះ នៅដំណាក់វាលស្បូវមែន បីបួនថ្ងៃមុននេះ តាមរយៈព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ។ «ខ្ញុំបានគាល់សម្តេចក្រុមព្រះ នៅដំណាក់វាលស្បូវ នឹងបានថ្វាយបង្គំព្រះអង្គតាមរយៈព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ។ ហើយនៅពេលជួបព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះអង្គក៏បានទូលថ្វាយសម្តេចក្រុមព្រះ ហើយសម្តេចក្រុមព្រះក៏បានយាងចេញមក ខ្ញុំក៏បានគាល់លោកនៅដំណាក់វាលស្បូវ។ ទាំងអង្គម្ចាស់ក្សត្រីយ៍ និងទាំងអ្នកនៅបម្រើព្រះអង្គ មានការឆ្ងល់ដែរថា ព្រះអង្គមានបន្ទូលពីមុនមកបានតែមួយម៉ាត់ៗទេ អត់មានបន្ទូលអីបានច្រើនទេ ដល់ពេលថ្ងៃដែលខ្ញុំទៅគាល់លោក លោកសប្បាយរីករាយក្នុងព្រះទ័យ ស្រាប់តែលោកមានបន្ទូលបានវិញទាំងអស់ ទាំងព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏ឆ្ងល់ដែរថា លោកអត់មានបន្ទូលបានទេ កន្លងមក ហេតុអីបានឃើញខ្ញុំទៅ ស្រាប់តែលោកមានបន្ទូលវិញ ហើយព្រះអង្គម្ចាស់ក្សត្រីយ៍សួរព្រះអង្គថា ស្គាល់ទេអ្នកណា ព្រះអង្គថា ស្គាល់តាឯកឧត្តម ញឹក ប៊ុនឆៃ»។

លោកបានបញ្ជាក់​ទៀត​ថា នៅពេលគាល់សម្តេចក្រុមព្រះ ព្រះអង្គបានបន្ទូលឲ្យរួបរួមគ្នាទៅ ប្រមូលអ្នករាជានិយម អ្នកសីហនុនិយម រួបរួមគ្នា។ ហើយលោកក៏មិនបានលើកអ្វីច្រើនដែរ គ្រាន់តែសួរអំពីព្រះរាជសុខភាពរបស់ព្រះអង្គ និងថ្វាយព្រះពរព្រះអង្គ។ «ព្រះអង្គមានបន្ទូលពីរបីចំណុចពាក់ព័ន្ធដល់ការបង្រួបបង្រួមគ្នា អ្នកសីហនុនិយម អ្នករាជានិយម ដើម្បីជួយដល់ប្រទេសជាតិ ជួយដល់ប្រជាជន កុំគិតរឿងអតីតកាល ហើយព្រះអង្គមិនមានបន្ទូលអ្វីផ្សេងទៀតទេ»៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;