សម្តេច ហ៊ុន សែន ជួបក្រុមហ៊ុនថៃ និយាយរឿងថាមពល

  • 2019-10-09 01:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោកMarkus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THAILAND កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅវិមាន​សន្តិភាព។

ក្នុងជំនួបនោះ Markus Lorenzini បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុន​ SIEMENT LIMITED មានការិយាល័យប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ ហេីយក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ។

លោកបានបន្តថា ដែលកន្លងមកនេះលោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យរដ្ឋនិងវិស័យឯកជន ហើយលោកគិតថាប្រទេសកម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ជាពិសេសក្នុងការបន្តធ្វើការរួមគ្នាដោយគាត់គិតថាកម្ពុជានឹងមានដំណើរទៅមុខ នឹងក្លាយទៅជាប្រទេសក្នុងលំដាប់ឈានមុខក្នុងអាស៊ីបូព៌ា និងនៅក្នុងអាស៊ាន។​ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសហការ និងផ្ដល់នូវចិត្តយ៉ាងជាមួយក្រសួងរ៉ែ និងថាមពល ជាពិសេសបច្ចុប្បន្នមានការពិភាក្សាជាច្រើនលើវិស័យថាមពលតែម្ដង។ លោកបានចាត់ទុកថា អ្វីដែលសំខាន់គឺការបន្តធ្វើយ៉ាងណាឲ្យវិស័យអគ្គិសនីមានស្ថិរភាព និងគ្រប់គ្រាន់ដើម្បីជាការអូសទាញការវិនិយោគផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏អរគុណដល់លោក Markus Lorenzini ជាពិសេសក្រុមហ៊ុនរបស់លោកដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយអរគុណក្រុមហ៊ុននេះ ដែលបានបន្តសហការជាមួយក្រុមហ៊ុនឯកជន និងវិស័យរដ្ឋាភិបាលជាពិសេសក្រសួងរ៉ែ និងថាមពល។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងសហការជាមួយអាល្លឺម៉ង់ផងដែរ ទៅលើវិស័យថាមពលអគ្គិសនីនេះ ជាពិសេសសម្ដេចចង់ឃើញក្រុមហ៊ុនរបស់លោកបន្តមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅលើវិស័យថាមពលអគ្គិសនីនេះ។

សម្តេចបញ្ជាក់ថា កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត ដូច្នេះ កម្ពុជា ត្រូវតែបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនីនេះជាបន្តបន្ទាប់ទៀត។ សម្តេចតេជោក៏បានមានប្រសាសន៍ថាកម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនទាក់ទងទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនីនេះ ក៏ប៉ុន្តែក្រោយពីប្រទេសទទួលបាននូវសុខសន្តិភាព គឺបានចាប់ផ្ដើមអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ នៅពេលនេះប្រជាពលរដ្ឋកម្ពុជាយើងប្រើប្រាស់រហូតដល់ទៅជាង៧៣% ឯណោះនៃអគ្គិសនីហើយ៩២% នៃជនបទ គឺមានអគ្គិសនីប្រើប្រាស់។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះ មានការចុះហត្ថលេខាជាមួយប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងការទិញម៉ាស៊ីនភ្លើងនិងប្រភពអគ្គិសនីជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់ចំពោះវិស័យថាមពលនេះ ហើយមិនត្រឹមតែអគ្គីសនីទេជាពិសេសទៅលើគម្រោងថាមពលនៃបរិស្ថានផងដែរតាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ សម្តេចតេជោក៏បានគាំទ្រឲ្យក្រសួងរ៉ែ និងថាមពល​ សហការជាមួយក្រុមហ៊ុននេះជាបន្តទៀតជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យនេះ។

លោក Markus Lorenzini ក៏បានគូសបញ្ជាក់ថាក្រុមហ៊ុនរបស់លោកមានឆន្ទៈក្នុងការបន្តវត្តមាននៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទពេញនិយម
;