ស្ត្រី​ឆ្នើម ៥៦រូប​ទទួល​បាន​ជ័យ​លាភី​ក្នុង​វិស័យទេសចរណ៍​នៅ​ឆ្នាំ ២០១៩

  • 2019-10-10 02:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអបអរសារទរ និងកោតសរសើរដល់នារីឆ្នើម ៥៦រូប ក្នុងឆ្នាំ២០១៩នេះ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែងក្នុង​ការអភិវឌ្ឍខ្លួន ដើម្បីដណ្តើមយកជ័យលាភីនារីឆ្នើមក្នុងវិស័យទេសចរណ៍។ ការ​ថ្លែង​នេះ ក្នុង​កម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍នារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅ​គណៈកម្មា​ធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី០៩ ខែតុលា។

រូភាព៖​ ក្រសួងទេសចរណ៍

លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់នារីឆ្នើមទាំងអស់ដែលបានទទួលជ័យលាភី សូម​បន្ត​ខិត​ខំ​អភិ​វឌ្ឍខ្លួន និងចូលរួមចែករំលែកបទពិសោធន៍ ភាពជោគជ័យរបស់ខ្លួនទៅកាន់នារីដទៃទៀត ក្នុង​ន័យ​រួម​គ្នា​ពង្រឹងសាមគ្គីភាព និងបណ្តាញនារី ព្រមទាំងបង្កើននវានុវត្តថ្មីៗ ក្នុងវិស័យទេសចរណ៍។

លោក បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​កម្មវិធី​សិក្ខា​សាលា​ចែក​រំលែក​បទ​ពិសោធន៍​នារី​ឆ្នើមផ្នែកឯកជនក្នុងវិសយ័ទេសចរណ៍ថ្ងៃនេះ នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​បង​ប្អូន​នារី​ឯក​ជន​ក្នុងវិស័យទេសចរណ៍ តាមរយៈការចែករំលែកបទពិសោធន៍ ភាព​ជោគ​ជ័យ​នៃ​ការ​ងារ​របស់​ខ្លួន ពិសេស​រួម​ចំណែកលើកកម្ពស់ និងផ្ដល់គុណតម្លៃចំពោះស្រ្តី កំ​ពុង​បម្រើ​ការ​ក្នុង​វិស័យ​ទេស​ចរណ៍»។

ជាមួយគ្នានេះ លោកស្រី អ៉ឹង កន្ថាផាវី បាន​​កោត​សរ​សើរ​ដល់​ក្រសួងទេសចរណ៍​ក្នុង​ការ​រៀប​ចំ​កម្ម​វិធីនេះ។ លោកជំទាវបញ្ជាក់ថា៖ «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តយ៉ាងក្រៃលែង ក្នុង​ការចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នារីឆ្នើម ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែល​រៀបចំឡើងដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ស្រ្តី ដែល​បាន​ខិត​ខំ​រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់»។

លោកស្រី អ៉ឹង កន្ថាផាវី បានបន្ថែមថា អង្គសិក្ខាសាលានាថ្ងៃនេះ ក៏ជា​ឱកាស​មួយ​ដើម្បី​ឱ្យ​ស្រ្តី​ក្នុង​វិស័យ​ទេសចរណ៍ អាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ចំណេះដឹង បញ្ហាប្រឈម និង​ដំ​ណោះ​ស្រាយ សំ​ដៅ​ពង្រឹងការលើកកម្ពស់ គុណភាព និងគុណតម្លៃរបស់ស្រ្តីក្នុងវិស័យទេសចរណ៍៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;