ភ្នាក់ងារ​អវកាស​អឺរ៉ុបប្រាប់​ពី​រយៈពេល ដែល​អាចម៌ផ្កាយ​គ្រោះថ្នាក់​មួយ​នឹងហោះ​មកផែនដី

  • 2019-10-10 08:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​ប្រកាស​កាលពី​ថ្ងៃទី៩ ខែ​តុលា ឆ្នាំ​២០១៩ថា ក្នុងរយៈពេល​ ៦៥ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ​២០៨៤ នឹង​មាន​អាចម៌ផ្កាយ​មួយ​ហោះកៀកផែនដី (ចម្ងាយ​ពីគ្នាជិត១២ម៉ឺនគីឡូម៉ែត្រ) ហើយ​មាន​ឱកាស​តិចតួច​ស្តួចស្តើង​បំផុត​ក្នុងការ​បុក​ជាមួយ​ផែនដី។

រូបតំណាង
អាចម៌ផ្កាយទី៤ដែលត្រូវបាន​ដាក់ចូលក្នុង «បញ្ជីគ្រោះថ្នាក់» របស់​ផែនដីនេះ មានទំហំ​ជាង ១៤ម៉ែត្រ ប៉ុន្តែទំហំនេះ គឺតូចជាងអាចម៌ផ្កាយដែលបាន​ធ្លាក់មកលើ​ប្រទេសរុស្ស៊ី កាលពីឆ្នាំ​២០១៣។

ESA បញ្ជាក់​ថា អាចម៌ផ្កាយ​ទី៤នេះ មាន​ឱកាសបុកផែនដី ១ លើ ១៥២ (ឱកាសបុក ០,០០៦៥ភាគរយ)។ ទោះជាយ៉ាងណា​ក៏ដោយ ប្រសិន​បើមានហេតុការណ៍នេះកើតឡើងមែន ក៏​មិនបង្ក​ផលប៉ះពាល់ធំដុំឡើយ ព្រោះវាមាន​ទំហំតូច ហើយ​ក៏មិនចាំបាច់ត្រូវ​ការ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បាញ់​កម្ទេចវាដែរ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;