ជម្រុះ World Cup៖ កូរ៉េ​ខាង​ត្បូង​ ស៊ុត​ ស្រី​លង្កា មិន​ឲ្យ​ត​ដៃ​រួចជិត ១០គ្រាប់ ឯក្រុមផ្សេងស៊ុតលើស ៥ ឡើង

  • 2019-10-10 13:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​យក​ឈ្នះ​ក្រុម​ស្រីលង្កា ដោយ​លទ្ធផល ៨-០ ​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី ២ នៅ​ទឹកដី​កូរ៉េ(ស្ដាត Hwaseong Auxiliary Stadium)។

រូបតំណាង៖ ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូងពេលលេង AFC Cup
៨ គ្រាប់​ដ៏​សំខាន់​នេះ​រក​បាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ Heung Min ​Son បើក​ឆាក​តាំង​នាទី ១០ និង​បន្ត​ដោយ​កីឡាករ Shin-Wook Kim នាទី ១៨ កីឡាករ Hee-Chan Hwang នាទី ២២ កីឡាករ Shin-Wook Kim ៣ គ្រាប់កីឡាករ Son Heung-Min(ប៉េណាល់ទី) នាទី ៤៥ តែបានកាតលឿងមួយ និងនាទី ៨០ កីឡាករ Chang HoonKwan ជួយឲ្យកូរ៉េឈរលេខ ក្នុងពូល H។
ក្រុម​ជម្រើស​ជាតិជប៉ុន

ខណៈដែល ជប៉ុន ទម្លុះទី ម៉ុងហ្គោលី ៦ គ្រាប់ឈរលេខ ១ ក្នុងពូល F រីឯពូល B អូស្រ្តាលី ស៊ុតចូល នេប៉ាល់ ៥ គ្រាប់ ចំណែកនៅពូល A ចិន ស៊ុត កោះហ្គាម ៦-០(ត្រឹមតង់ទី១)។

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;