លោក Mike Pence៖​ តួកគី​យល់​ព្រម​ទុក​ពេល​ឲ្យ​កង​កម្លាំង​ជនជាតិ​ឃឺដ​ដក​ខ្លួន​ចេញ

  • 2019-10-19 23:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួកគី​បាន​យល់​ព្រម​នឹង​បទ​ឈប់​បាញ់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ ដើម្បី​ឲ្យ​កង​កម្លាំង​ជនជាតិ​ឃឺដ​ខ្លួន​ចេញ​ពី​តំបន់​ខាង​ជើង​ប្រទេស​ស៊ីរី​។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Mike Pence កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៩​។

«ថ្ងៃ​នេះ​សហរដ្ឋអាមេរិក​ និង​តួកគី​បាន​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​នៅ​ស៊ីរី» លោក​ Mike Pence ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​បាន​ជួប​ប្រធានាធិបតី​តួកគី​ លោក Rayep Tayyip Erdogan នៅ​ក្រុង​អង់ការ៉ា​។

លោក​ Mike Pence និង​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក​ Mike Pompeo បាន​ធ្វើ​ដំណើរ​ទៅ​តួកគី​ដើម្បី​ចរចា​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​ចូល​តំបន់​ភាគ​ខាង​ជើង​ស៊ីរី។ តួកគី​អះអាង​ថា​ប្រតិបត្តិការ​ Peace Spring គឺ​ការ​បោស​សំអាត​កង​កម្លាំង​ជនជាតិ​ឃឺដ​ YPG ចេញ​ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​ចំងាយ​ ៣២ គីឡូម៉ែត្រ​ពី​ព្រំដែន​ តួកគី-ស៊ីរី។

លោក​ Mike Pence បាន​និយាយ​ថា​«រាល់​ប្រតិបត្តិការ​យោធា​ក្រោម Peace Spring នឹង​ត្រូវ​ផ្អាក​ ហើយ​Peace Spring នឹង​បញ្ឈប់​ទាំង​ស្រុង​នៅ​ពេល​ដែល​ការ​ដក​កម្លាំង​ចេញ​បាន​សម្រេច»៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;