ទីបំផុត! Real Madrid ស្គាល់ការចាញ់​ជាលើកដំបូង ហើយ​បានកាតក្រហមមួយទៀត (មានវីដេអូ)

  • 2019-10-20 01:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអធិរាជស Real Madrid បាន​ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Mallorca ដោយលទ្ធផល ០-១ នៅ La Liga សប្តាហ៍ទី៩។ នេះ​គឺជាការ​បរាជ័យលើកដំបូងរបស់ Real ចាប់តាំងពីបើករដូវកាលថ្មីនេះមក។

១គ្រាប់របស់ Mallorca ធ្វើបានដោយ Lago Junior ហើយក៏ជាគ្រាប់បាល់ដំបូង​បំផុត​របស់​រូបគេ​ផងដែរ នៅក្របខណ្ឌ La Liga នេះ។ ចំណែក​ឯក្រុមភ្ញៀវវិញ ក្រៅតែពីប្រកួតចាញ់ហើយ ថែមទាំងទទួលបានកាតក្រហម (កាតលឿង២) ដោយ​ការប្រព្រឹត្តកំហុសរបស់ Alvaro Odriozola។

គិតត្រឹមសប្តាហ៍ទី៩នេះ Real Madrid កំពុងឈរលេខ២ ក្នុងតារាង មាន១៨ពិន្ទុ តាមពីក្រោយ Barcelona ដែលឈរលើកំពូលតារាងមាន ១៩ពិន្ទុ។ ចំណែក Mallorca ក្រោយឈ្នះការប្រកួតនេះ បានឡើងមកឈរលេខ១៤ មាន ១០ពិន្ទុ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;