វីដេអូ​គូ​ល្អ​មើល! Napoli ​វាយ​បក​យក ៣ ពិន្ទុ​ខណៈ Liverpool ​ឈ្នះ​ក្រុម​​ហែលហ្សិក​ផុយៗ

  • 2019-10-24 02:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ​យប់​មិញ​នេះ ​នៅ​ក្នុង​ពូល E ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ត្រូវ​ប៉ះ​ជាមួយ​​ក្រុម​មក​ពី​ហែលហ្សិក​ Genk ​បញ្ចប់​ដោយ​លទ្ធផល ៤-១ ខណៈ​ដែល​មួយ​គូ​ទៀត​គឺ​ក្រុម​មក​ពី​អូទ្រីស Salzburg ប៉ះ​ក្រុម​​មក​ពី​អ៊ីតាលី Napoli វាយ​បក​ទៅ​បក​មក រហូត​ដល់​ចប់​ការ​ប្រកួត Napoli យក​បាន ៣ ពិន្ទុ។

Haaland ជា top scorer នៅ UCL សរុប ៦ គ្រាប់ក្នុងការប្រកួតរកពិន្ទុតាមពូល / ChampionsLeague
​៣ ​គ្រាប់​របស់​ក្រុម Napoli រក​បាន​ដោយ​កីឡាករ Dries Mertens ២ គ្រាប់​ម្នាក់​ឯង ប៉ុន្តែ​ត្រូវ​បាន​បក​តាម​ស្មើវិញ​​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland ២ គ្រាប់​ម្នាក់​ឯង​ដែរ​ ។ យ៉ាង​ណា​មិញ​​ Lorenzo Insigne​ ស៊ុត​បាន​មួយ​គ្រាប់​ចុង​ក្រោយ​​នាទី​ ៩០ ជួយ​ឲ្យ Napoli ឡើង​ឈរ​លេខ ១ ក្នុង​ពូល មាន ៧ ពិន្ទុ(ឈ្នះ ២ ស្មើ ១) ខណៈ​ដែល Liverpool ឈរ​លេខ ២ មាន ៦ ពិន្ទុ(ឈ្នះ ២ ចាញ់ ១ )៕

​សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Alex Ox-Chamberlain រកបាន ២ គ្រាប់ម្នាក់ឯង /ChampionsLeague
Lorenzo Insigne​ ស៊ុត​បាន​មួយ​គ្រាប់​ចុង​ក្រោយ​​នាទី​ ៩០ /ChampionsLeague

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

;