Ronaldo កូរ៉េខាងត្បូងធ្វើរឿងគួរឲ្យគោរពមួយ ពេលគ្រូដូរចេញយប់មិញ(វីដេអូ)

  • 2019-10-23 01:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL យប់​មិញ​នេះ​ នៅពូល B ក្រុមអង់គ្លេស Tottenham Hotspur អាចយកឈ្នះក្រុមមកពីស៊េប Red Star ៥-០ ដោយ​កីឡាករ​ឆ្នើម Heung-Min Son និងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ស៊ុតបាន ២ ម្នាក់និងមួយគ្រាប់ទៀតរបស់កីឡាករ Erik Lamela ជួយឲ្យក្រុមឈរលេខ ២ ក្នុងពូល(បាន ៤ ពិន្ទុឈ្នះ ១ ចាញ់ ១ ស្មើ ១)។

Heung-Min Son រកបានសរុប ១៥ គ្រាប់នៅ UCL/ Championsleague
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយគ្រូបង្វឹកដូរចេញ ខ្សែប្រយុទ្ធភ្នែកតឹងៗរហ្ស័សនាម Ronaldo កូរ៉េខាងត្បូង (Son) បានដើរជុំវិញតារាង បានចាប់ដៃ និងសំពះអរគុណទឹកចិត្តអ្នកគាំទ្រនៅកីឡដ្ឋាន Northumberland Development Project ឬ White Hart Lane ដែលមានអ្នកទស្សនាផ្ទាល់យប់មិញជាង ៥ មុឺននាក់។

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Son អបអរគ្រាប់បាល់របស់ខ្លួន / Championsleague
Harry Kane ព្យាយាមតែតបញ្ជូលទី / Championsleague

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;