ដូណាល់ ត្រាំ បង្ហោះរូបកាត់តជាមួយឆ្កែ១ក្បាល ហើយសរសេរថា "វីរបុរសអាមេរិក"
- 2019-11-01 04:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ បង្ហោះរូបកាត់តជាមួយឆ្កែ១ក្បាល ហើយសរសេរថា "វីរបុរសអាមេរិក"
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី៣១តុលាម្សិលមិញ ដែលនោះគឺជារូបភាពកាត់តអំពីសកម្មភាពរបស់លោកកំពុងជូនមេដាយកិត្តិយសឲ្យទៅសត្វសុនខមួយក្បាល។ បើយោងតាមសារព័ត៌មាន Daily Mail សុនខនោះមានឈ្មោះថា Conan ជាសត្វចិញ្ចឹមយោធាដែលបានចូលរួមនៅក្នុងបេសកកម្មកម្ចាត់មេដឹកនាំក្រុមឧទ្ទាមជ្រុលនិយម ISIS លោក Abu Bakr al-Baghdadi កាលពីពេលថ្មីៗកន្លងទៅ។ បន្ថែមពីនេះ លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារនៅពីលើរូបថតនោះថា "វីរបុរសអាមេរិក"។
នៅក្នុងសារបង្ហោះបន្ទាប់លើ Twitter របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបថា សុនខយោធា Conan នឹងមកធ្វើទស្សនកិច្ចយ៉ាងពិតប្រាកដមួយនៅសេតវិមាន នាអំឡុងសប្ដាហ៍ក្រោយនេះ។ យ៉ាងណាមិញ លោកមិនបានបង្ហើបថានឹងមានការប្រគល់ជូនមេដាយកិត្តិយស ឬយ៉ាងណានោះទេ៕