លោក ដូណាល់ ត្រាំ ហៅ​មេ​ភេរវក ISIS ថា «ងាប់ដូច​ឆ្កែ​មួយ​ក្បាល»

  • 2019-10-28 07:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ហៅការ​ស្លាប់​របស់​ Abu Bakr al-Baghdadi មេ​ដឹកនាំ​ក្រុម​ភេរវកម្ម ISIS ថា «ងាប់​ដូចឆ្កែមួយក្បាល ស្លាប់​ដូច​មនុស្ស​កំសាក​ម្នាក់»។ លោក​ថ្លែង​ដូច្នេះ ទៅកាន់​អ្នកកាសែត កាលពីថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩។

មេភេវក​នេះ ត្រូវបាន​សម្លាប់​ដោយ​កម្លាំងពិសេស​អាមេរិក នៅ​ភាគពាយព្យប្រទេសស៊ីរី កាលពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៩។

បើតាម​លោក​ត្រាំ Abu Bakr al-Baghdadi បាន​ស្លាប់​បន្ទាប់ពី​រត់ចូល​ដល់ផ្លូវទាល់​ក្រោមដី ដោយយំ​ផង ស្រែក​ផង ក្នុងពេល​ទាហាន​អាមេរិក​ដេញតាម ហើយក៏​បាន​ដុត​សម្លាប់ខ្លួន​ជាមួយកូន​របស់ខ្លួន​៣នាក់​ថែមទៀត៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;