រដ្ឋ​មន្ត្រីមហាផ្ទៃ-ទូតអាម៉េរិក ឯកភាព​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ

  • 2019-11-08 06:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ជួប​ពិភា​ក្សាការងារ​ជា​មួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បាន​ពិភាក្សា​គ្នា​ដែល​មាន​លទ្ធ​ផល​ជា​ផ្លែផ្កា ជាពិសេស​ក្នុង​ក្របខណ្ឌទ្វេភាគី រួមទាំងវិស័យការពង្រឹងអនុវត្តច្បាប់ផងដែរ ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និង​វិស័យ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​​នៅទីស្តីការក្រសួងមហាផ្ទៃ។

ភាគីទាំងពីរបានអនុវត្តនូវកិច្ចសហប្រតិបត្តិការផ្តល់នូវការការពារសន្តិសុខទៅដល់ស្ថានទូតរបស់ប្រទេស​ទាំងសងខាង រួមទាំងមន្ត្រីនៅក្នុងស្ថានទូតផងដែរ។ ឯកអគ្គរដ្ឋទូតអាម៉េរិក ក៏​បាន​​ថ្លែង​អំណរ​គុណ​ដល់​ភាគីកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការលើការការពារផ្នែកសន្តិសុខកន្លងមក។

លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកា រួម​ទាំង​ពិធិ​បុណ្យអ៊ុំទូក (១០-១១-១២ វិច្ឆិកា) ផងដែរ និងសូមអបអរសាទរចំពោះការប្រារព្ធពិធីទាំងពីរនេះ ហើយលោកនឹងចូលរួមនៅក្នុងទិវាបុណ្យជាតិទាំងពីរនេះផងដែរ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ដើម្បី​បន្ត​ពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ទាក់ទង​និង​វិស័យ​សន្តិសុខ និង​ការបង្ក្រាបបទល្មើសផ្សេងៗ។ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាម៉េរិកតាមរយៈរដ្ឋមន្ត្រីក្រសួងការ​បរទេស​ដែល​បានជូនពរដល់កម្ពុជានៅការប្រារព្ធបុណ្យឯករាជ្យជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ហើយសូមឯកភាពថា នៅ​ក្នុង​ឱកាស​នៃ​ខួប​អនុស្សាវរីយ៍ ៧០ឆ្នាំ​នៅ​ទំនាក់​ទំនង​រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អថែមទៀត»៕

អត្ថបទ៖ កុសល

;