អាជ្ញាធរ ចាប់​ផ្ដើម​ស្វែង​រក​ចាប់​កូន​ក្រពើ​ ២៤ម៉ោងលើ ២៤​ម៉ោងនៅ​ប្រាសាទ​អង្គរវត្ត

  • 2019-11-08 06:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែល​បាន​លែង​កូន​ក្រពើ​ និង​រក​មធ្យោបាយ​ដើម្បី​តាម​ចាប់​កូន​ក្រពើ​តូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកើត​កាលពីបីថ្ងៃមុន នៅ​ថ្ងៃ​ទី ៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ។

ក្រោយ​ពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បាន​សុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេ​សាទ​ បន្តកិច្ចការតាមចាប់កូនក្រពើនេះ​ ដោយប្រើ​ប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លើ​ ២៤ម៉ោង​ ពិសេស​ពេល​កូន​ក្រពើ​តូច​នេះ​ចេញ​រក​ចំណី​នៅ​ពេល​យប់​តាម​មាត់​ច្រាំង​នៃ​កសិន្ធុ​ប្រាសាទ​អង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូន​ក្រពើ​នេះ​នៅ​តូច​មិន​ទាន់​ចល័ត​ចេញ​ពី​កសិន្ធុ​នេះ​នៅ​ឡើយ​ទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការ​ឆ្លុះ​នឹង​កែឆ្លុះចាប់នៅពេលយប់។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះ​ថា​កូន​ក្រពើ​នេះ​នៅ​តូច​មិន​ទាន់​អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាង​មុខ​នេះ​ផង​ដែរ៕

អត្ថបទ៖ ម៉េងងី

;