កម្ពុជា មាន​រោងចក្រស៊ីម៉ត៍ប៉ុន្មានហើយ គិតមកត្រឹមចុងឆ្នាំ​២០១៩?

  • 2019-11-14 03:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល​ បាន​ថ្លែងក្នុងពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ត៍​ ថៃ ប៊ុនរ៉ុង នៅខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ថា គិត​ត្រឹមចុងឆ្នាំ២០១៩នេះ កម្ពុជា មាន​រោងចក្រស៊ីម៉ងត៍​ចំនួន៥ ដែល​ផ្តល់​ការងារដល់​ពលរដ្ឋចំនួន​ប្រមាណ ២៧០០នាក់ និង​មាន​សមត្ថភាពផលិតស៊ីម៉ត៍ បាន​ប្រមាណ ៨លានតោន​ក្នុងមួយឆ្នាំ ជាមួយទុនវិនិយោគសរុប ៨០០លានដុល្លារ។

រោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង (រូបថត៖ ក្រសួងរ៉ែ និងថាមពល)

រោងចក្រទាំង៥រួមមាន៖

​ទី១. រោងចក្រ​ស៊ីម៉ងត៍​កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មាន​ទីតាំង​នៅ ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២លានតោន​ក្នុង​មួយ​ឆ្នាំ។

ទី២. រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំង​នៅស្រុក​កំពត ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១លាន​តោន​ក្នុងមួយ​ឆ្នាំ។

ទី៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំង​នៅស្រុក​បន្ទាយមាស ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២លាន​តោន​ក្នុង​មួយ​ឆ្នាំ។ រោងចក្រ​នេះ ត្រូវបាន​បើក​ឱ្យដំណើរការ​កាលពីខែកុម្ភ ឆ្នាំ២០១៨​កន្លងទៅ។

ទី៤. រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត នៅ​តំបន់​ភ្នំ​ដូនម៉ាយ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៥ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ឬស្មើ​នឹង​ជិត ២លានតោន​ក្នុងមួយ​ឆ្នាំ។ រោងចក្រនេះ ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ផលិត​ស៊ីម៉ងត៍​ជាផ្លូវការ​កាលពី​ថ្ងៃ​ទី៣១ ឧសភា​ ឆ្នាំ២០១៨។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ទី៥. រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង នៅ​តំបន់​ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្ត​កំពត ត្រូវបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។ រោងចក្រ​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំជិត ៧០០ហិកតា បំពាក់​ដោយ​បច្ចេកទេស​ទំនើប ហើយ​មាន​សមត្ថភាព​ផលិតស៊ីម៉ងត៍បាន​ ២៥០០តោន​ក្នុងមួយថ្ងៃ ស្មើនឹង​ជិត ១លានតោនក្នុងមួយ​ឆ្នាំ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;