តុលាការ បិទការ​ស៊ើបសួរ​លើសំណុំរឿង​លោក កឹម សុខា ឃុបឃិត​ជាមួយ​បរទេស

  • 2019-11-15 04:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​បាន​បិទ​ការស៊ើបសួរ​លើ​សំណុំ​រឿង​លោក កឹម សុខា អតីតប្រធាន​នៃ​អតីត​គណបក្សសង្គ្រោះជាតិ ឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បន្ទាប់ពីដំណើរការនីតិវិធីអស់រយៈពេលជាងពីរឆ្នាំ។

លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាកាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានចេញលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរលើសំណុំរឿងលោកកឹម សុខា ដែលដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំគុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។

សូមរំលឹក​ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ។ ដោយធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងសើប៊ី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល តែបានកែប្រែលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាពនិងកិច្ចសហការល្អរបស់ លោក កឹម សុខា ជាមួយសមត្ថកិច្ចនាពេលកន្លងមក។ ប៉ុន្តែលោកត្រូវហាមឃាត់មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅបីគ្រប់សមត្ថកិច្ច។

បន្ទាប់ពីមានការកែប្រែលក្ខខណ្ឌមួយចំនួនរបស់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋ ឯកអគ្គរាជទូតមួយចំនួនរួមមានៈ

-ថ្ងៃទី១១ ខែវិច្ឆិកា៖ ឯកអគ្គរដ្ឋទូតបារាំង-អាមេរិក

-ថ្ងៃទី១២ ខែវិច្ឆិកា៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូស្ត្រាលី

-ថ្ងៃទី១៣ ខែវិច្ឆិកា៖ ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតជប៉ុន

-ថ្ងៃទី១៤ ខែវិច្ឆិកា៖ ឯកអគ្គរាជទូតអង់គ្លេស៕

អត្ថបទ៖ សោភា

;