សម្តេច ហ៊ុន សែន ថា​ថ្ងៃខាងមុខ​ពលរដ្ឋ​ទូទាំង​ប្រទេស សុទ្ធតែ​ចង់ទៅមើល​ផ្លូវនៅខេត្ត​ព្រះសីហនុ

  • 2019-11-16 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា នៅថ្ងៃ​ខាងមុខ​ពោលគឺ​បន្ទាប់ពី​ផ្លូវនៅខេត្តព្រះសីហនុ​សាងសង់រួច នឹង​ទាក់ទាញប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យទៅមើល ដោយសារផ្លូវនេះ​ធ្វើឡើង​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត ជាមួយនឹង​ការ​ចំណាយដ៏ច្រើន។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវ ៣៤ខ្សែ​ ក្នុងក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សម្តេច​ថ្លែងនាពេលកន្លងមក

សម្តេច​បាន​បញ្ជាក់​អំពី​ការសាងសង់ផ្លូវនេះ​យ៉ាងដូច្នេះ​ថា៖ «គ្រាន់តែ​ត្រូវការ​ទ្រទម្ងន់ ត្រូវកាយ​ឱ្យអស់​ដីស្អុយ​នៅពីក្រោម រួចហើយ​បានចាក់ខ្សាច់​កម្រាស់​កន្លះម៉ែត្រ រួចហើយ​បាន​ចាក់ដុំថ្ម ៤គុណ៦ មួយទឹក​កន្លះ។ បន្ទាប់ពី​ហ្នឹង មានដុំថ្មM30 ពីរទឹក​ថែមទៀត បាន​ចាក់បេតុង​ពីរទឹក​កន្លះ​ទៀត។ លេងឯង​ឱ្យខ្លាំង​ហ្មង។ បានសេចក្តីថា ​កសាង​រួចហើយ សូម្បីតែ​ផ្លូវថ្នល់ ប្រជាពលរដ្ឋ​នៅកម្ពុជា ចង់មក​មើលផ្លូវថ្នល់​ខេត្តព្រះសីហនុ វាយ៉ាង​ម៉េចដែរ»។

ប្រមុខ​រាជរដ្ឋាភិបាល​បន្តថា គ្រាន់តែផ្លូវថ្នល់​ក៏ក្លាយជា​ចំណុច​ទាក់ទាញប្រជាជន​នៅ​ខេត្តដទៃ ឱ្យទៅលេង​ខេត្តព្រះសីហនុ ដើម្បី​មើលផ្លូវប្រភេទ​ធំៗ និង​ល្អ។

សូមជម្រាប​ថា ផ្លូវទាំង​៣៤ខ្សែ​នេះ​មានប្រវែង​សរុប​ជាង ៨៤គីឡូ ម៉ែត្រ មានរង្វង់មូលចំនួន ៣ និង​ស្ពាន​ចំនួន​៦ប្រវែង ២៥២ម៉ែត្រ ដោយ​គ្រោង​ចំណាយ​ ២៩៤លាន​ដុល្លារ។

ផ្លូវទាំង​៣៤ខ្សែនេះ​ចែកចេញ​ជា ៣ប្រភេទ៖

១. មហាវិថី​ចំនួន៣​ខ្សែ​ប្រវែងជាង ២២ គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ៦​គន្លង (៣ទៅ ៣មក) ផ្លូវ​ទោចក្រ​យានយន្ត​២គន្លង​រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថី​ឆ្នេររាម និង មហាវិថី​ជំទាវម៉ៅ (លេខ៤៧)។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

២. វិថីមានចំនួន១៦ខ្សែមានប្រវែងជិត៥០គីឡូ ម៉ែត្រមានទទឹង ២០ម៉ែត្រទៅ ៤០ម៉ែត្រទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត ២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

៣. អនុវិថី​មានចំនួន ១៥ខ្សែ​មាន​ប្រវែង​ជិត ១២ គីឡូម៉ែត្រ​មាន​ទទឹង​ផ្លូវពី ១៥​ម៉ែត្រ ទៅ​៤៥ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥ម៉ែត្រ មានគន្លង​ផ្លូវរថយន្ត ២គន្លង និងផ្លូវ​ទោចក្រ​យានយន្ត​២គន្លង។ អនុវិថីទាំង១៥ខ្សែនេះរួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕

អត្ថបទ៖ សំភី

;