កំណត់ត្រា​៣ធំៗ​របស់​ក្រុម​បាល់ទាត់​កម្ពុជា នៅ​ស៊ីហ្គេម​ឆ្នាំនេះ

  • 2019-12-05 02:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីហ្គេមឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់កម្ពុជា បាន​បង្កើតនូវកំណត់ត្រាធំៗ៣ គិតចាប់ពីឆ្នាំ១៩៩៥មក ក្នុងនោះរួមមាន៖

១. ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បញ្ចប់ការប្រកួត​វគ្គចែកពូល កម្ពុជា បាន​ឈរលេខ២ ក្នុងពូល មាន ៧ពិន្ទុ បានឡើង​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ជាលើកដំបូង ជាមួយនឹងមីយ៉ាន់ម៉ា ដែលឈរលេខ១ ក្នុងពូលមាន ១០ពិន្ទុ។

២. ឈ្នះម៉ាឡេស៊ីលើកដំបូង

កម្ពុជា បាន​បំបាក់ ម៉ាឡេស៊ី ៣-១ នៅជុំចុងក្រោយវគ្គចែកពូល ដែលនេះគឺជាជ័យជម្នះ​លើកដំបូងរបស់កម្ពុជា លើ ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍​កីឡានេះ។

៣. គ្រាប់ដែលស៊ុតចូលទីម័រ គឺ​ជាគ្រាប់បាល់ដែលកម្ពុជា ស៊ុតចូលច្រើនបំផុត

ក្រុមបាល់ទាត់ U22 កម្ពុជា បាន​លត់ U22 ទីម័រខាងកើត ក្នុងលទ្ធផល ៥-០ ក្នុងពូលA ជុំទី២ នៃ​ព្រឹត្តិការណ៍កីឡានេះ កាលពីថ្ងៃទី២៧ វិច្ឆិកា។  នេះជាការស៊ុតបញ្ចូល​ទីគូប្រកួតច្រើនគ្រាប់បំផុតរបស់កម្ពុជា គិតចាប់​តាំងពីឆ្នាំ​១៩៩៥មក ដោយស៊ីហ្គេមកន្លងមក កម្ពុជាស៊ុតគូប្រកួតច្រើនបំផុតត្រឹម៤គ្រាប់ប៉ុណ្ណោះ៕

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ សំភី

;