វីដេអូ៖ មេដឹកនាំ ៣ប្រទេសនេះ និយាយដើមលោក ដូណាល់ ត្រាំ

  • 2019-12-05 07:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្រៅកិច្ចប្រជុំ​កំពូល NATO នាយករដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau, នាយករដ្ឋមន្រ្តី​អង់គ្លេស លោក Boris Johnson និង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ត្រូវបាន​គេថត​ឃ្លីបវីដេអូ​ជាប់ ក្នុង​ពេល​និយាយ​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩។

ក្នុងកិច្ចសន្ទនា​នោះ គេសង្កេតឃើញ​លោក Johnson សួរទៅ​លោក Macron ថា «នោះឬ​ជាហេតុផល​ដែលគាត់​មកយឺត»។ បន្ទាប់មក​លោក Trudeau បានកាត់​សម្តីថា «គាត់យឺត​ដោយសារតែគាត់​ចំណាយពេល ៤០នាទី​ធ្វើសន្និសីទ​កាសែត​នៅ​ជាន់លើ»។ «គាត់» ដែលត្រូវបាន​លើកឡើងក្នុងកិច្ច​សន្ទនានេះ ត្រូវបាន​គេជឿជាក់ថា សំដៅទៅ​លើលោក ដូណាល់ ត្រាំ ដែលតែងតែ​ថ្លែងយូរ​ក្នុងសន្និសីទ​កាសែត​ម្តងៗ។

សូមទស្សនាវីដេអូ៖

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

;