គ្រូថៃ ទទួល​ស្គាល់​រឿងមួយ​ក្រោយ​ធ្លាក់​ចេញពី​ស៊ីហ្គេម

  • 2019-12-06 02:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ធ្លាក់ចេញ​ពី​ស៊ីហ្គេម ដោយ​ប្រកួត​បាន​ត្រឹមស្មើ U22 វៀតណាម ២-២ កាលពី​ម្សិលមិញ លោក Akira Nishino គ្រូ U22 ថៃ បាន​ទទួលស្គាល់​ថា កូនក្រុមលោក​ថ្វីបើសុទ្ធតែជាអ្នកមានជំនាញ ប៉ុន្តែខ្វះបទពិសោធន៍នៅឡើយ ពោលគឺ​នោះជាអ្វីដែលោក​ត្រូវធ្វើការដុះខាត់បន្ថែមទៀត។

លោក​បាន​លើកឡើង​​ថា៖ «ខ្ញុំដឹងថា លោក Park Hang-seo គឺជាគ្រូដ៏ល្អមួយ។ ខ្ញុំ​ក៏គោរព​នូវការ​រីកចម្រើន​របស់​ក្រុមបាល់ទាត់​វៀតណាម​ផងដែរ។ ខ្ញុំសង្ឃឹមថា ​ក្រុមអាស៊ានដទៃទៀត ក៏នឹង​រីកចម្រើនដែរ»។

សូជម្រាប​ថា ​ក្រោយចប់​វគ្គចែកពូល​នៃកីឡាស៊ីហ្គេមឆ្នាំ​២០១៩នេះ ថៃ ស្ថិតនៅលេខ៣ ក្នុងពូលB មាន ១០ពិន្ទុ ត្រូវធ្លាក់​ត្រឹមវគ្គនេះ ខណៈ វៀតណាម និង​ឥណ្ឌូណេស៊ី ​ស្ថិតនៅលេខ១ និងលេខ២ ឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃស្អែក។ ក្នុងនោះ វៀតណាម ប៉ះ កម្ពុជា ឯឥណ្ឌូណេស៊ី ប៉ះ មីយ៉ាន់ម៉ា៕

ប្រភព៖ Vietnam Express ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;