Ronaldo ស៊ុត ១ គ្រាប់ដែរតែក្រុមគូប្រជែងវាយបកយកឈ្នះវិញ (វីដេអូ) ​

  • 2019-12-08 04:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករម្ចាស់អាវលេខ ៧ Cristaino Ronaldo អាចរកបាន ១ គ្រាប់នាំមុខត្រឹមនាទី ២៥ (តង់ទី១) ប៉ុន្តែគូប្រជែងមកពីក្រុម Lazio កីឡាករ Luiz Felipe តាមបានស្មើវិញនាទី​ ៤៥ មួយគ្រាប់ទៀតរកបានដោយកីឡាករ Savic និងគ្រាប់ជយជម្នះដោយ Felipe Caicedo ជួយឲ្យក្រុម Lazio ឈ្នះ Juventus ៣-១។

Cristaino Ronaldo អាចរកបាន ១ គ្រាប់នាំមុខ /រូបថត៖ Twitter
ក្នុងជំនួបលីគកំពូលអ៊ីតាលីនាសប្ដាហ៍ទី ១៥ ក្រុមកំពូលតារាងនៅតែជា Inter Milan ដដែលក្រោយលេងស្មើជាមួយ ROMA ចែកគ្នាម្នាក់ ១ ពិន្ទុទៀតរំកិលបាន ៣៨ ពិន្ទុដាច់ក្រុមលេខ ២ Juventus ២ ពិន្ទុនិងលើស Lazio ៥ ពិន្ទុ។ ចំណែកតំបន់ Top 10 នឹងធ្វើការប្រជែងគ្នាចំនួន ៦ គូនៅរាត្រីថ្ងៃអាទិត្យនេះ៕

ទស្សនាវីដេអូខាងក្រោម៖

ក្រុម Lazio ក្រោយលេងឈ្នះយប់មិញ /រូបថត៖ Lazio

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;