មកស្គាល់ របស់មួយឧស្សាហ៍បាត់ដោយសារភ្ញៀវលួចជាងគេ នៅតាមសណ្ឋាគារលំដាប់ៗ

  • 2019-12-11 03:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ធ្វើ​ការ Check-out ចេញ​ពី​សណ្ឋាគារ​ម្ដង​ៗ ភ្ញៀវ​មួយ​ចំនួន ត្រូវ​គេ​ចាប់​បាន​​ថា​លួច​របស់​ផ្សេង​ៗ​ដូច​កន្សែង, សាប៊ូ និង​ក្បាល​ទឹក​ផ្កាឈូក​ជា​ដើម។

មាន​ករណី​ខ្លះ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៀត គឺ​ភ្ញៀវ​បាន​លួច​ម៉ាស៊ីន​ឆុង​កាហ្វេ, ប្រដាប់​ផ្លុំ​សក់ និង​របស់តុបតែង​បន្ទប់ ដាក់​ចូល​ទៅ​ក្នុង​វ៉ាលី​របស់​ពួកគេ​ទៀត​ផង។ ប៉ុន្តែ​តាម​ការ​សិក្សា​ថ្មី​មួយ​ពី Wellness Heaven ដែល​ធ្វើ​ការ​ស្ទង់មតិ​ពី​សណ្ឋាគារ​ផ្កាយ៤ និង ៥ ចំនួន ១ ១៥៧​កន្លែង​បង្ហាញ​ថា ពូក​គឺ​ជា​របស់​ដែល​ឧស្សាហ៍​ត្រូវ​បាន​ភ្ញៀវ​លួច​ច្រើន​ជាង​គេ។ យោង​តាម CEO របស់ Wellness Heaven ឲ្យ​ដឹង​ថា​សណ្ឋាគារ ៤៩​កន្លែង បាន​រាយការណ៍​ពី​ករណី​លួច​ពូក​ពី​សណ្ឋាគារ​របស់​ពួកគេ​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៨​មក។

ម្ចាស់​សណ្ឋាគារ​ទាំង​នោះ បង្ហើប​ថា​ភ្ញៀវ​ភាគ​ច្រើន​លួច​ពូក​នៅ​ពេល​យប់​នៅ​ពេល​ដែល​កន្លែង​ទទួល​ភ្ញៀវ​បិទ​គ្មាន​អ្នក​នៅ​ប្រចាំ​ការ។ ពួកគេ​ថែម​ទាំង​មាន​វីដេអូ ដែល​ភ្ញៀវ​ជញ្ជូន​ពូក​តាម​ជណ្ដើរ​យន្ដ​ទៀត​ផង។ ក្រៅ​ពី​នេះ តុ​ដាក់​កុំព្យូទ័រ និង​ទូរទស្សន៍ ក៏​មាន​ករណី​ភ្ញៀវ​លួច​ជា​ច្រើន​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

;