មូលហេតុ​នឹក​ស្មាន​មិន​ដល់​ដែល​យន្តហោះ​ត្រូវ​លាប​​ពណ៌ ស មិន​ប្រើ​ពណ៌​លាយ​ឡំច្រើន

  • 2019-12-11 06:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​ដូចម្ដេច​បាន​ជា​យន្តហោះ​ភាគ​ច្រើន​​​មាន​ពណ៌ ស ដោយ​មិន​លេង​ពណ៌​ចម្រុះ​ដូចជា​រថយន្ត​សោះ​ឡើយ? វា​មិន​មែន​ជា​ចៃដន្យ​ទេ ព្រោះ​មាន​ហេតុផល​បច្ចេកទេស​ជា​ច្រើន​ចំពោះ​ការ​លាប​ពណ៌ ស ទៅ​លើ​យន្តហោះ។ ហេតុផល​ទាំង​នោះ មាន​ដូចជា៖

  • ការ​ជួយ​ឲ្យ​យន្តហោះ​មាន​សីតុណ្ហភាព​ត្រជាក់

ខុស​ពី​ពណ៌​ដទៃ​ជា​ច្រើន ពណ៌ ស មិន​ស្រូប​ពន្លឺ​ ឬ​​កម្ដៅ​ខ្លាំង​ឡើយ។ ករណី​នេះ​ វា​នឹង​ជួយ​រក្សា​សីតុណ្ហភាព​នៅ​ខាង​ក្រៅ និង​ក្នុង​យន្តហោះ​បាន​ល្អ​នៅ​អំឡុង​ពេល​ហោះ​ហើរ។

  • ការ​សន្សំសំចៃ​ផ្នែក​ហិរញ្ញវត្ថុ

ការ​បន្ថែម​ពណ៌ ឬ​លេង​ពណ៌​ដទៃ​ទៀត​​មាន​តម្លៃ​ថ្លៃ​ជាង​ការ​លាប​ពណ៌ ស។ ជា​ទូទៅ តម្លៃ​នៃ​ការ​លាប​ពណ៌​ផ្សេងៗ​នៅ​លើ​យន្តហោះ មាន​តម្លៃ​​ចន្លោះ​ពី ៥​ម៉ឺន​ដុល្លារ ដល់ ២០​ម៉ឺន​ដុល្លារ។ មួយ​វិញ​ទៀត ការ​លាប​ពណ៌​ផ្សេងៗ​​នឹង​បន្ថែម​ទម្ងន់​ធ្ងន់​ដល់​យន្តហោះ​ច្រើន​ទៀត (ជា​ធម្មតា​ចន្លោះ​ពី ២៧៣​គីឡូ ដល់ ៥៤៤​គីឡូ) ដែល​ជា​កត្តា​​ធ្វើ​​ឲ្យ​យន្តហោះ​ត្រូវ​ប្រើប្រាស់​កម្លាំង​ប្រេង​ឥន្ធនៈ​ច្រើន​ជាង​សព្វ​ដង។

អ្វី​ដែល​ពិបាក​ជាង​នេះ​ទៅ​​ទៀត​គឺ​ការ​លក់​យន្តហោះ​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ដទៃ ដោយ​ការ​លក់​យន្តហោះ​ពណ៌ ស មាន​ភាព​ងាយស្រួល​ជាង​យន្តហោះ​មាន​ពណ៌​ផ្សេង។

  • ភាព​ងាយស្រួល​ក្នុង​ការ​រក​ចន្លោះ​ប្រហោង

ពណ៌ ស នឹង​​មិន​ធ្វើ​ឲ្យ​ក្រុម​​បច្ចេកទេស​ពិបាក​រក​កំហុស​ឆ្គង​នៅ​លើ​យន្តហោះ​ឡើយ​ ដូចជា ស្នាមប្រេះ និង​ការ​លិច​ធុង​សាំង ជា​ដើម។

  • ករណី​សង្គ្រោះ​បន្ទាន់

កាលណាបើ​​យន្តហោះ​ជួប​​​ឧបទ្ទវហេតុ នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​សង្គ្រោះ​ងាយស្រួល​រុករក​ឃើញ​ពី​លើ​អាកាស។

  • ការ​ទប់ស្កាត់​បក្សី​មិន​ឲ្យ​ហោះ​ចូល​យន្តហោះ

យោង​តាម​ការ​សិក្សា​របស់​អាមេរិក​មួយ​នៅ​ក្នុង​សៀវភៅ Human-Wildlife Interactions ក្នុង​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ពពួក​សត្វ​ស្លាប​គឺ​មិន​ងាយ​ហោះ​សំដៅ​ទៅ​រក​ពណ៌​ ស ឬ​ពណ៌​ដែល​មាន​ពន្លឺ​ចាំង​​​ទេ៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ ឈាង.

;