ប្រធាន​សមាគម​ជប៉ុន-កម្ពុជា ស្នើសុំ​សម្តេច ស ខេង រឿងមួយ​ដើម្បី​រក្សា​លំនឹង​នៃការ​វិនិយោគ

  • 2019-12-11 06:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន កម្ពុជា បានសំណូមពរ និងជា​សំណើដល់សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា កត្តាមួយដែលពង្រឹងដល់ស្ថិរភាព ក៏ដូចជាលំនឹងនៃការវិនិយោគរបស់ជប៉ុន គឺជួយពង្រឹងវិស័យសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងវិនិយោគជប៉ុន និងវិនិយោគបរទេសផ្សេងទៀតដើម្បីបន្តទាក់ទាញពួកគេចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ សំណើ​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាថែរក្សាសន្តិសុខ និងសុវត្ថិភាព ក៏ដូចជាជួយសម្របសម្រួលដល់ដំណើរការវិនិយោគរបស់ពួកគាត់នៅកម្ពុជាឲ្យសម្រេចបានជោគជ័យ។

សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលតែងតែជួយនិងគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនឡើងថែមទៀត។

ចំណែកលោកលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន កម្ពុជា បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា លោកពិតជាមានការរីករាយក្នុងការដឹកនាំគណៈប្រតិភូមកកម្ពុជា គឺដើម្បីស្វែងរកឱកាសវិនិយោគផ្សេងៗនៅកម្ពុជា ហើយក៏ដូចជាបង្ហាញដល់គណៈប្រតិភូទាំងអស់អំពីតថភាពជាក់ស្តែងដែលកំពុងតែកើតមាននៅកម្ពុជា ជាពិសេសបន្តខិតខំផ្សាភ្ជាប់ជាមួយសហគ្រិន ក៏ដូចជាវិនិយោគិនវ័យក្មេងរបស់ប្រទេសកម្ពុជា ក្នុងការធ្វើយ៉ាងណាស្វែងរកឱកាសវិនិយោគ និងបង្កើនឱកាសវិនិយោគជាមួយគ្នារវាងក្រុមហ៊ុនឯកជនរបស់ជប៉ុននិងជាមួយវិស័យឯកជនរបស់កម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការគាំទ្រយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្ត និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុនដែលមានបំណងមកស្វែងយល់អំពីស្ថានភាព ក៏ដូចជាចាប់អារម្មណ៍ទៅលើវិស័យមួយចំនួនរបស់កម្ពុជា។ ហើយសម្តេចពិតជាចង់ឃើញនូវការរីកដុះដាលនៅក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុនឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីពង្រីកវិសាលភាពទៅដល់គ្រប់ទីកន្លែងនៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ដោយមិនផ្តោតលើក្រុមហ៊ុនខ្នាតធំនោះទេ ដែលប្រការនេះក៏នឹងធ្វើឲ្យប្រជាជននៅទីជនបទក៏ដូចជានៅតាមតំបន់ផ្សេងៗនៅកម្ពុជា មានឱកាសក្នុងការស្វែងរកការងារ និងមានលទ្ធភាពបង្កអាជីវកម្ម ឬក៏អាជីពផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់ចាកចេញពីមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ៖ សោភា

;