Sandara Park សេដ្ឋី​នី​ថ្មីវិស័យ​សិល្បៈ​កូរ៉េ​ជាមួយ​ទ្រព្យ​សម្បត្តិ​៣២​លាន​ដុល្លារ និង​ជំនួញ​រាប់​មិន​អស់

  • 2019-12-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​តារាង​សិល្បករ និង​សិល្បការិនី​ដែល​មាន​ទ្រព្យ​​សម្បត្តិ​ច្រើន​បំផុត​វិស័យ​សិល្បៈកូរ៉េ បាន​លេច​មុខ វត្តមាន​របស់​តារា​ថ្មី​ម្នាក់ នោះ​គឺ​តារា​ចម្រៀង​ស្រី Sandara Park។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​បាន​ប្រកាស​ឈ្មោះ​តារាង​តារា​ចម្រៀងកូរ៉េ​ប្រុស​ស្រី​៣០​រូប​ដែល​មាន​ទ្រព្យ​​សម្បត្តិ​ច្រើន​ជាង​គេ។ ខណៈ​ចំណាត់​ថ្នាក់​ផ្សេង​ៗនៅ​តែ​រក្សា​ដដែល​នោះ នៅ​ចំណាត់​ថ្នាក់​លេខ​៧ គេ​សង្កេត​ឃើញ​​វត្តមាន​របស់​តារា​ថ្មី​មួយ​រូប​ នោះ​គឺ​តារា​ចម្រៀង​ស្រី Sandara Park។ មួលហេតុ​ដែល​​តារា​រូប​នេះ​មាន​វត្តមាន​នៅ​ទី​នោះ​គឺ​មក​ពី​ទ្រព្យ​សម្បត្តិ​របស់​នាង​បាន​កើន​ឡើង​ពី​១៦​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន ឡើង​ដល់​៣២​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។ តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ។

តាម​នោះ​ដែរ ទោះ​បី​ជា​សកម្មភាព​ចម្រៀង​ត្រូវ​បាន​កក​ស្ទះ​ហើយ​ក៏​ដោយ តែ​ស្រី​ស្អាត​វ័យ ៣៥​ឆ្នាំ​នៅ​តែ​មាន​លុយ​ហូរ​ចូល​មិន​ល្ហែ​ដោយ​សារ​ជំនួញ​ជា​ច្រើន​មុខ​របស់​ខ្លួន។ បណ្ដាញ​ព័ត៌មាន​ខាង​លើបាន​រៀបរាប់​ចំនួន​ជំនួញ​របស់  Sandara មាន​ដូ​ចជា ម៉ាក​សំលៀក​បំពាក់​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា Dara Park Seduction។ ម៉ាក​ស្រា Vodka មួយ។ ជាពិសេស​គឺ​ម៉ាក​ទឹក​អប់​ដែល​លក់​ដាច់​ខ្លាំង​ឈ្មោះ With Love from Dara។ បន្ថែម​ពី​នេះ​គឺ​ចំណូល​ពី Chanel Youtube ដែលមាន​អ្នក​គាំទ្រ​ជាង​៦០​ម៉ឺន​នាក់។ ទោះ​បី​ជា​ពេល​នេះ នាងបាន​ឈប់​ហើយ​ក៏​មែន តែ​នាង​ក៏​ធ្លាប់​ជា​អគ្គនាយក​ផ្នែក​ផ្សព្វ​ផ្សាយ​របស់​ផលិតកម្ម YG ផង​ដែរ។

ជាមួយ​នឹង​តួលេខ​ខាង​លើ អ្នក​ជំនាញ​បាន​ឲ្យដឹង​ថា ទ្រព្យ​សម្បត្តិ​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង 2NE1 អាច​លើស​ពី​នេះ​ទៀត​ផង៕

អានបន្ត៖ ​ Dilraba លើក​ទី​មួយ​បង្អួត​សម្រស់​ដើម​ទ្រូង​សិចស៊ី​សន្លប់ វ៉ា​មុខតារាផ្សេងទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;