គិតតាំងពីថ្ងៃទី ១ ខែមករា ដល់ខែធ្នូ ឆ្នាំ ២០១៩ នេះគ្រាប់ស៊ុតបញ្ជូលទីរបស់កីឡាករឆ្នើមៗទាំង ១១ រូបនៅតាមលីគកំពូលអឺរ៉ុប ត្រូវបានរកឃើញហើយគឺបានទៅលើ កីឡាករប៉ូឡូញ Robert Lewandowski ។
Lewandowski ពេលលេងនៅក្លឹប /រូបថត៖ Bayern
ខ្សែប្រយុទ្ធក្រុម Bayern Muchen កីឡាករ Robert Lewandowski បង្ហាញខ្លួន ៥៨ ប្រកួតរកបាន ៥៤ គ្រាប់(គិតទាំងជម្រើសជាតិនិងក្លឹប)។ ចំណែកអ្នកលេខ ២ បានទៅលើ Lionel Messi បង្ហាញខ្លួន ៥៨ ប្រកួតរកបាន ៥០ គ្រាប់។ រីឯ Kylian Mbappé បង្ហាញខ្លួន ៤៩ ប្រកួតរកបាន ៤៤ គ្រាប់នៅឈរលេខ ៣។ អ្វីដែលគួរចាប់អារម្មណ៍ កីឡាករ [អីស្រាអែល Eran Zahavi ដែលលេងនៅលីគចិនក្លឹប Guangzhou R&F ](http://kleykley.sabay.com.kh/article/1169376#utm_campaign=onpage) (ក្រៅពីលីគកំពូលអឺរ៉ុប) អាចរកបានដល់ ៤០ គ្រាប់។ កាលពីឆ្នាំ ២០១៦ រូបគេជាប់ជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតនៅលីគកំពូលចិនឆ្នាំ ២០១៧ និងជួយឲ្យ Guangzhou R&F លើកពានផងដែរ ចំណែកតំណែង Top Scorer នៅវគ្គជម្រុះ ព្រឹត្តិការណ៍ UEFA Euro 2020 រូបគេអាចរកបាន ១១ គ្រាប់ដូចគ្នាស្មើនឹង កីឡាករសញ្ជាតិអង់គ្លេស Harry Kane ៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖
Marca
ប្រែសម្រួល៖ រក្សា