យប់នេះកុំភ្លេចងើបមើលចន្ទគ្រាសដំបូង ប្រចាំឆ្នាំ ២០២០
- 2020-01-10 08:18:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់នេះកុំភ្លេចងើបមើលចន្ទគ្រាសដំបូង ប្រចាំឆ្នាំ ២០២០
ចន្លោះមិនឃើញ
នៅយប់អាធ្រាត្ររំលងចូលថ្ងៃទី ១១ ខែមករានេះ នឹងកើតមានបាតុភូតចន្ទគ្រាស ពោលចាប់ពីវេលាម៉ោង ០០៖០៧ អាធ្រាត្រដល់វេលាម៉ោង ៤៖១២ ព្រឹកទៀបភ្លឺថ្ងៃទី ១១ ខែមករា។ នេះបើតាមវិបសាយ TimeandDate បានបង្ហាញឲ្យដឹង។
ក្នុងអំឡុងបាតុភូតរយៈពេល ៤ ម៉ោងនេះ មានចែកចេញជា ៣ ដំណាក់កាល គឺការចាប់ផ្ដើម (ម៉ោង ០០៖០៧ នាទីអាធ្រាត្រ) ចន្ទគ្រាសពេញវង់ (ម៉ោង ២៖១០ នាទីព្រឹក) និងការបញ្ចប់នៃចន្ទគ្រាស (ម៉ោង ៤៖១២ នាទីព្រឹក)។ តំបន់ដែលអាចមើលឃើញបាតុភូតនេះគឺមានដូចជាទ្វីបអឺរ៉ុប អាស៊ី អូស្ត្រាលី និងអាហ្វ្រិក ដោយក្នុងចំណោមនោះក៏មានប្រទេសកម្ពុជាផងដែរ។
បាតុភូតចន្ទគ្រាសបន្ទាប់នឹងកើតមាននៅយប់ថ្ងៃទី ៥ ឈានចូលថ្ងៃទី ៦ ខែមិថុនា ដែលបាតុភូតនេះនៅកម្ពុជាអាចមើលឃើញដូចគ្នា៕