មិនធម្មតា! ចូលហាត់ការនៅ NASA ទើបបាន៣ថ្ងៃ ស្រាប់តែរកឃើញភពថ្មីដ៏គួរឱ្យភ្ញាក់ផ្អើល

  • 2020-01-17 04:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទើបតែចូលហាត់ការបាន ៣ថ្ងៃនៅអង្គការ NASA យុវជន Wolf Cukier វ័យ១៧ឆ្នាំ បានរកឃើញ​ភពថ្មីមួយ​ដ៏គួរឱ្យភ្ញាក់ផ្អើល ដែល​អ្នកវិទ្យាសាស្រ្តមិនទាន់រកឃើញពីមុនមក។

ភពនោះ ត្រូវបាន​ដាក់ឈ្មោះថា TOI 1338 b គឺស្ទើរតែធំជាងផែនដី ៧ដង​ឯណោះ និងមានចម្ងាយ ១៣០០លានឆ្នាំពន្លឺ​ពីផែនដី។ ភពនេះ អាចមើលឃើញព្រះអាទិត្យរៀបលិចដល់ទៅ២។

Cukier បានចូលរួម​ហាត់ការជាមួយមជ្ឈមណ្ឌលហោះហើរអវកាស Goddard នៃអង្គការ NASA ក្នុង​ក្រុង Greenbelt រដ្ឋ Maryland បន្ទាប់ពី​បញ្ចប់ការសិក្សានៅវិទ្យាល័យ​មួយ​ក្នុងក្រុងញ៊ូវយ៉ក។ យុវជនរូបនេះ បានធ្វើការ​លើគម្រោង​ស្រាវជ្រាវ​បណ្តា​ដែល​ធ្វើគោចរនៅគន្លងផ្កាយពីរ តាមរយៈតេឡេស្កុប​ផ្កាយរណបមួយរបស់ NASA៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;