ខេត្តកែប និងមណ្ឌលគិរី នឹងកាន់តែទាក់ទាញ ក្រោយ​រាជរដ្ឋាភិបាល​បង្កើតគណៈកម្មការនេះ

  • 2020-01-17 06:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការ​មេសម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅខេត្តកែប និងខេត្ត​មណ្ឌលគិរី។ នេះបើតាមសេចក្តីសម្រេច​ចុះហត្ថលេខាដោយសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

គណៈកម្មការ​នេះ មានលោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ ធ្វើជាប្រធាន និង​អនុប្រធាន៥នាក់ ព្រមទាំងសមាជិក ១៧នាក់ទៀត ដោយមាន​តួនាទី​ និងភារកិច្ច​ដូចខាងក្រោម៖

-រៀបចំ​ផែនការ​មេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងខេត្តកែប និង​ខេត្តមណ្ឌលគិរី ដើម្បី​ធានា​បាន​នូវ​ការអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព។

-សិក្សា​រៀបចំ​បង្កើត​ឱ្យមាន​ផលិតផលទេសចរណ៍​ថ្មីៗក្នុងខេត្តកែប និង​ខេត្តមណ្ឌលគិរី សំដៅ​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវទេសចរបន្ថែម និង​ពន្យារការស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ។

-ពិនិត្យ សិក្សា រៀបចំ​ឱ្យ​មាន​ជាព្រឹត្តិការណ៍​ទេសចរណ៍ សិល្បៈកម្សាន្ត​ធំៗនៅពេលយប់ ទាំងបុរាណ និង​ទំនើប ទាំងក្នុង​ក្របខណ្ឌជាតិ និង​អន្តរជាតិ ដែល​អាចសហការ​រៀបចំ​ជាមួយ​វិស័យ​ឯកជន នៅតាមទីតាំងគោលដៅ​ទេសចរណ៍នានា​ក្នុងខេត្ត​ទាំងពីរ។

-ពិនិត្យ សិក្សា រៀបចំរមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដែលមាន​សក្តានុពល​ផ្សេងទៀត ក្នុងខេត្ត​ទាំងពីរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;