នាយករដ្ឋមន្រ្តី​អ៊ុយក្រែន សុំ​ចុះចេញ​ពី​តំណែង

  • 2020-01-17 08:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាន់តំណែងមិនទាន់បានកន្លះឆ្នាំផង នាយករដ្ឋមន្រ្តី​អ៊ុយក្រែន លោក Oleksiy Honcharuk វ័យ ៣៥ឆ្នាំ បាន​បញ្ជូន​លិខិត​សុំចុះចេញពី​តំណែងទៅកាន់​លោកប្រធានាធិបតី Volodymur Zelenskiy ហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២០នេះ។

លោក Oleksiy Honcharuk មិនបានបញ្ជាក់​មូលហេតុជាក់លាក់អំពីការលាលែងនេះឡើយ ដោយគ្រាន់តែបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មកកាន់តំណែងនេះ ដើម្បី​បំពេញ​កម្មវិធីសម្រាប់​ប្រធានាធិបតី។ គាត់​គឺជាគំរូរបស់ខ្ញុំ​នៃភាពបើកទូលាយ និង​ភាពគួរសម»។

លោក​បន្តថា «ទោះជាយ៉ាងណាក៏ដោយ ដើម្បី​បញ្ចៀស​នូវការសង្ស័យណាមួយអំពីការគោរពរបស់យើង និងភាពជឿជាក់​ចំពោះ​ប្រធានាធិបតី ខ្ញុំសរសេរលិខិត​សុំលាលែងពីតំណែង និង​ប្រគល់ឱ្យប្រធានាធិបតី ដើម្បីបញ្ជូនបន្តទៅកាន់សភា»៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;