វីដេអូ៖ Haaland ធ្វើបាន Hat-trick ផ្អើលពិភពបាល់ទាត់
- 2020-01-19 05:28:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ Haaland ធ្វើបាន Hat-trick ផ្អើលពិភពបាល់ទាត់
ចន្លោះមិនឃើញ
កីឡាករវ័យក្មេងសញ្ជាតិន័រវេស Erling Braut Haaland បានចំណាយពេលត្រឹម ២៣ នាទីប៉ុណ្ណោះដើម្បីរកបាន Hat-Trick (៣គ្រាប់) នៅថ្ងៃប្រកួតដំបូងឲ្យក្លឹបថ្មី Borussia Dortmund។
ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ ទើបនឹងប្ដូរចូលនៅនាទី ៥៦ ហើយស៊ុតចូលគ្រាប់ទីមួយត្រឹមលេងបាន ៣ នាទីប៉ុណ្ណោះ។ រំលងបានប៉ុន្មាននានទី រកបានគ្រាប់ទីពីរនៅនាទី ៧០ និងគ្រាប់ទីបីនៅនាទី ៧៩ ជួយឲ្យ Dortmund យកឈ្នះម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល ៣-៥។
លទ្ធផលនេះបានធ្វើឲ្យក្រុមពណ៌លឿងឈរនៅលេខ ៤ ក្នុងតារាង Bundesliga មាន ៣៣ ពិន្ទុក្នុងដៃតាមពីក្រោយលេខ ១ ក្រុម RB Leipzig ចំនួន ៤ ពិន្ទុប៉ុន្តែលេងលើស១ប្រកួត៕