រូប​ស្រាត​ពេញ​មួយ​តួ​ខ្លួន​ស្ត្រី​ម្នាក់ ជា​គំនូរ​ដែល​ថ្លៃ​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក

  • 2020-01-20 01:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​គំនូរ Nu Couche ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​អ៊ីតាលី​លោក Amedeo Modiliani នៅ​ចន្លោះ​ឆ្នាំ​១៩១៧ ដល់​ឆ្នាំ ១៩១៨។ វា​ជា​រូប​គំនូរ​មួយ​ក្នុង​ចំណោម​រូប​គំនូរ​ដែល​មាន​តម្លៃ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

Nu Couche បាន​លាត​ត្រដាង​ពី​រូប​ស្ត្រី​ម្នាក់​ស្រាត​ពេញ​មួយ​តួ​ខ្លួន កំពុង​ដេក​នៅ​លើ​កំរាល​ពណ៌​ក្រហម​ដិត។ វា​ត្រូវ​បាន​លក់​នៅ​ក្នុង​តម្លៃ ១៧០,៤​លាន​ដុល្លារ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ហើយ​ម្ចាស់​ថ្មី​នៃ​រូប​គំនូរ​នេះ​គឺ​លោក Liu Yiqian ដែល​ជា​មហាសេដ្ឋី​ចិន។

ក្រៅ​ពី​រូបគំនូរ Nu Couche ក៏​នៅ​មាន​​គំនូរ​ជា​ច្រើន​ទៀត​ផង​ដែរ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត ដូច​ជា៖

១. រូប​គំនូរ Mona Lisa - ដោយ​វិចិត្រករ Leonardo da Vinci – លក់​បាន ១០០​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៦២ បើ​គិត​ជា​លុយ​បច្ចុប្បន្ន ៧០០​លាន​ដុល្លារ

២. រូប​គំនូរ Interchange – ដោយ​វិចិត្រករ Willem de Kooning – លក់​បាន ៣០០​លាន​ដុល្លារ

៣. រូប​គំនូរ When will you marry? (Nafea Faa Ipoipo) – ដោយ​វិចិត្រករ Paul Gauguin - លក់​​បាន​ប្រមាណ ៣០០​លាន​ដុល្លារ

៤. រូប​គំនូរ Card Players – ដោយ​វិចិត្រករ Paul Cezanne – លក់​បាន​ជាង ២៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១

៥. រូប​គំនូរ No. 17A – ដោយ​វិចិត្រករ Jackson Pollock – លក់​បាន ២០០​លាន​ដុល្លារ

៦. រូប​គំនូរ No. 6 (Purple, Green, and Red) – ដោយ​វិចិត្រករ ​​​​​​​​​​​​​​​​​​​Mark Rothko – លក់​បាន ១៨៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤

៧. ​​​​​​​​​​​រូប​គំនូរ Les Femmes D’Alger (‘O’ Version) – ដោយ​វិចិត្រករ Pablo Picasso – លក់​បាន​ប្រមាណ ១៧៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥

ប្រភព៖ Demotix ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;