រឿង១នេះនឹងកើតឡើងចំពោះស្ត្រីដែលរួមភេទជាប្រចាំ
- 2020-01-20 07:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង១នេះនឹងកើតឡើងចំពោះស្ត្រីដែលរួមភេទជាប្រចាំ
ចន្លោះមិនឃើញ
ការរួមភេទជាប្រចាំសម្រាប់ស្ត្រី នឹងចូលរួមកាត់បន្ថយហានិភ័យនៃការអស់រដូវមុនអាយុ។ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យទីក្រុងឡុងដ៍ ហៅកាត់ថា UCL ដែលបានធ្វើពិសោធន៍ទៅលើស្ត្រីចំនួន ២៩៣៦នាក់ ក្នុងរយៈពេលជាង ២ឆ្នាំ។
ការរកឃើញនេះ បញ្ជាក់ថា ស្ត្រីដែលរួមភេទជាប្រចាំសប្ដាហ៍អាចកាត់បន្ថយការអស់រដូវមុនអាយុបានចំនួន ២៨% ឯអ្នកដែលរួមភេទជាប្រចាំខែអាចកាត់បន្ថយបាន ១៩% បើប្រៀបធៀបនឹងស្ត្រីដែលមិនសូវរួមភេទ ឬរួមភេទយូរៗម្ដង។ ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា នៅពេលដែលការគ្មានរួមភេទ ការផលិតអូវុលនៅលើរាងកាយស្ត្រីនឹងចុះខ្សោយ ព្រោះថាមពលទាំងអស់នឹងត្រូវបែងចែកទៅផ្នែកផ្សេងៗទៀត។ អ្នកនាង Megan Arnot ដែលជាអ្នកវិទ្យាសាស្ត្រមួយរូបនៅ UCL បានរៀបរាប់ថា៖ "ការរកឃើញនៃការសិក្សារបស់ពួកយើងបានបង្ហាញថា ប្រសិនស្ត្រីមិនមានសកម្មភាពផ្លូវភេទ ហើយវាគ្មានឱកាសអាចមានកូនបាន នោះរាងកាយនឹងមិនជ្រើសរើសយកពេលវេលាទៅខ្វល់ខ្វាយនឹងការផលិតអូវុលឡើយ ព្រោះយល់ថាវាគ្មានប្រយោជន៍"។
សូមបញ្ជាក់ថា ការបន្ថយអត្រាភាគរយនៃការអស់រដូវមុនអាយុ មិនផ្ដោតតែការរួមភេទរវាងគូស្នេហ៍តែមួយមុខនោះទេ ពោលគឺអាចធ្វើឡើងតាមរយៈចំណង់ផ្លូវភេទនានាច្រើនទៀតដូចជាការរួមភេទដោយខ្លួនឯងជាដើម៕