មេ SpaceX លាតត្រដាង​ផែនការ​បង្កើត​ទីក្រុង​លើ​ភពអង្គារ ដែលមាន​មនុស្ស​១លាននាក់​រស់នៅ

  • 2020-01-20 06:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk ប្រធាន​ក្រុមហ៊ុន SpaceX បាន​លាតត្រដាងកាលពីសប្តាហ៍មុនអំពី​គម្រោង​បង្កើត​ទីក្រុងមួយនៅលើភពអង្គារ ដែលមានមនុស្សរស់នៅ ១លាននាក់ នៅឆ្នាំ​២០៥០ ហើយថែមទាំងអាច​បង្កើតការងារ​បានយ៉ាងច្រើន​នៅលើភពនោះ​ទៀតផង។

រូបគំរូ

លោក​រំពឹងថា ក្រុមហ៊ុនអាចសាងសង់យានអវកាស ១ពាន់គ្រឿង ក្នុងរយៈពេល ១០ឆ្នាំក្រោយ (ប្រហែល ១០០គ្រឿងក្នុង១ឆ្នាំ)។

ជាមួយនឹង​ផែនការ​នេះ គោលដៅរបស់​ក្រុមហ៊ុន​លោក​នឹង​បាញ់បង្ហោះយានអវកាសដឹកមនុស្ស ៣គ្រឿងក្នុងមួយថ្ងៃ ទៅភពអង្គារ ដោយ​លោកបញ្ជាក់ថា មនុស្សគ្រប់គ្នា​សុទ្ធតែអាចទៅ បើចង់ ហើយ​បើគ្មានលុយគ្រប់គ្រាន់ទេ គឺមាន​ប្រាក់កម្ចី៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

;