មាន​ផ្លូវហើយ! អ្នក​វិទ្យាសាស្រ្ត​បង្កើត​អុកស៊ីសែន​ចេញពី​ដីភពព្រះចន្ទ

  • 2020-01-21 02:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បង្កើត​រោងចក្រ​គំរូ​មួយ​ក្នុងគោលបំណង​ផលិត​អុកស៊ីសែន ចេញពី​ដី និង​ធូលីភពព្រះចន្ទ ដែល​មានសារៈសំខាន់បំផុត​សម្រាប់ការតាំងទីលំនៅ និងបេសកកម្មនានាលើភពនេះ នាថ្ងៃអនាគត។

រោងចក្រ​ផលិត​អុកស៊ីសែននេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អវកាស និង​បច្ចេកវិទ្យាអឺរ៉ុប (ESTEC) ដែលមាន​ទីតាំងនៅក្នុងប្រទេសហូរឡង់។

អ្នកស្រី Beth Lomax អ្នកស្រាវជ្រាវមកពី​សាកលវិទ្យាល័យ Glasgow និង​ជាអ្នកស្រាវជ្រាវម្នាក់​លើគម្រោងនេះ បាន​ឱ្យដឹងថា ការ​ផលិតអុកស៊ីសែន​ចេញពី​ធនធាន​ដែល​រកឃើញ​នៅលើភពព្រះចន្ទ គឺពិត​ជាមានប្រយោជន៍យ៉ាងធំធេង​សម្រាប់ការ​រស់នៅលើភពនេះ​នាពេលអនាគត ទាំងការដកដង្ហើម និង​ផលិតកម្ម​ឥន្ធនៈគ្រាប់រ៉ុកកែត។

អ្នកស្រី​បន្តថា ធូលី ដី និងថ្ម និង​វត្ថុធាតុដទៃទៀត​ដែលរក​ឃើញ​នៅលើ​ភពព្រះចន្ទ គឺពិតជាមានផ្ទុក​អុកស៊ីសែន ៤០-៤៥%។ ទោះជាយ៉ាងនេះក្តី វាមិនទាន់អាចត្រូវបានប្រើប្រាស់ភ្លាមៗឡើយ ដោយ​ត្រូវឆ្លងកាត់បច្ចេកវិទ្យារំលាយមួយហៅថា «molten salt electrolysis» ទើបអាចស្រង់​អុកស៊ីសែន​មកប្រើបាន៕

ប្រភព៖ Newsweek ប្រែ​សម្រួល៖ សំភី

;