អ្នកជិះឡានក្រុង នឹងអាចសាកប្រើម៉ូតូអគ្គិសនី សម្រាប់ជិះទៅគោលដៅបន្ទាប់

  • 2020-01-21 07:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី២១ ខែមករា ឆ្នាំ​២០២០ លោក អ៊ាន សុឃីម អភិបាល​រដ្ឋា​ករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​(City Bus)​រាជធានី​ភ្នំពេញ បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារជា​មួយ​ក្រុម​ជំនាញការ JICA និង​ក្រុម​ហ៊ុន​អូយីកា OYIKA.,Co.,Ltd. អំពី​ការ​ត្រៀម​ដាក់​ឲ្យ​​ប្រើ​ប្រាស់​សាក​ល្បង​ម៉ូតូ​អគ្គិសនី​ (e-bike) នៅ​តាម​គោលដៅ​ចំណត​រង់ចាំ​រថយន្ត​ក្រុង។

​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​ម៉ូតូ​អគ្គិសនី ​នៅ​តាម​​គោលដៅ​ចំណត​រង់ចាំ​នេះ​គឺ​ក្នុង​គោល​បំណង​​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជិះ​បន្ត​ទៅ​កាន់​គោល​ដៅ​បន្ទាប់​ទៀត។

គួរ​ដឹង​ក្រុម​ហ៊ុន​អូយីកា​គឺ​ជា​ក្រុមហ៊ុន​សិង្ហបុរី ដែល​​សាង​សង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​​នៃ​អាគុយ​ដែល​ដោះ​ដូរ​បាន និង​ស្ថានីយ​សាក​ភ្លើង​អាគុយ​ សម្រាប់​យានយន្ត​អគ្គិសនី។ ក្រុមហ៊ុន​នេះ​បាន​បើក​ដំណើរ​ការ​ប្រតិបត្តិការ​របស់​ខ្លួន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ​ហើយ​នៅ​ឆ្នាំ ២០២០ នេះ​នឹង​បន្ត​បើក​ដំណើរ​ការ​នៅ​ឥណ្ឌូណេស៊ី និង​វៀតណាម៕​

អត្ថបទ៖ សុខហេង

;