វីដេអូ៖ ខ្សែការពាររត់លឿន Bellerin វាយបក Chelsea តាមបានស្មើចុងម៉ោង

  • 2020-01-22 02:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងជំនួបពានលីគរវាងក្រុម Chelsea និង Arsenal បានបង្កឲ្យមានការចាប់អារម្មណ៍ដូចសព្វមួយដង។ បន្ទាប់់ពីខ្សែការពារសក់ធំ David Luiz បានកាតក្រហមមួយនៅនាទី ២៦ ធ្វើឲ្យក្រុម Chelsea នៅសល់គ្នា ១០ នាក់តែអាចរកបានគ្រាប់បាល់នាំមុខ។

Hector Bellerin /រូបថត៖ Arsenal
យ៉ាងណាមិញខ្សែការពារល្បឿនលឿន Hector Bellerin ក្រោយទើបជាពីរបួសបានក្លាយជាវិរបុរសម្ដងទៀត បន្ទាប់ពីជួយក្រុមកាំភ្លើងធំ Arsenal អាចវាយបកតាមបានស្មើ ២ គ្រាប់វិញនាទី ៨៧ បើទោះជាតោខៀវ Chelsea នាំមុខក៏ដោយ។ ចប់ប្រកួតលទ្ធផល ២-២។ រំឮកផងដែរថា រដូវកាល ២០១៨-២០១៩ Bellerin ក៏ជាអ្នកតាមបានស្មើឲ្យកាំភ្លើងដូច្នេះដែរ នៅនាទី ៩២ ទៅហើយ។

ទស្សនាវីដេអូខាងក្រោម៖

បច្ចុប្បន្នក្រុម Chelsea នៅឈរតំបន់ Top 4 មាន ៤០ ពិន្ទុខណៈដែល Arsenal នៅលេខ ១០ មាន ៣០ ពិន្ទុស្មើនឹង Everton ដែលលេងស្មើជាមួយសារិកាព្រៃក្នុងថ្ងៃតែមួយ

រូបថត៖ Arsenal

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;