វីដេអូ៖ មានរឿងអី បានជាប្រធានាធិបតីបារាំង ស្រែកកំហកដាក់ប៉ូលិសអ៊ីស្រាអែលបែបនេះ?
- 2020-01-23 02:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ មានរឿងអី បានជាប្រធានាធិបតីបារាំង ស្រែកកំហកដាក់ប៉ូលិសអ៊ីស្រាអែលបែបនេះ?
ចន្លោះមិនឃើញ
ប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុង បានស្រែកកំហកដាក់ប៉ូលិសអ៊ីស្រាអែល ក្នុងអំឡុងពេលលោកទៅទស្សនកិច្ចនៅវិហារ Saint Anne កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដែលវិហារនេះ ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង ហើយត្រូវបានចាត់ទុកថា ជាអធិបតេយ្យភាពរបស់បារាំងផងដែរ ក្នុងទីក្រុងយេរ៉ូសាឡឹម ប្រទេសអ៊ីស្រាអែល។ លោកម៉ាក្រុង ចង់ឱ្យកម្លាំងសន្តិសុខអ៊ីស្រាអែល ចេញទៅក្រៅ ពោលគឺមិនចង់ឱ្យហែហមការពារលោក ចូលទៅក្នុងវិហារនោះទេ។
សូមជម្រាបថា លោក ម៉ាក្រុង បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលជាលើកដំបូង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ «holocaust remembrance» ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ និងមានការចូលរួមពីប្រទេសជាច្រើនទៀត រួមមានទាំង អាមេរិក និងរុស្ស៊ីផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖