Liverpool សង្ឃឹមខ្ពស់លើកពាន Premier League មាស​ ក្រោយលេង ៤០ ប្រកួតមិនចាញ់សោះ!

  • 2020-01-24 04:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Liverpool អាចលេងឈ្នះក្រុម Wolves ដោយលទ្ធផល ២-១ ក្នុងជំនួបពានលីគសប្ដាហ៍ទី ២៣ នេះបន្តកំណត់ត្រាឈ្នះបានច្រើនប្រកួតក្នុងប្រវត្តិសាស្រ្តក្លឹប ដែលមកទល់ពេលនេះគឺ ៤០ ប្រកួតហើយនៅតែគ្មានក្រុមណាអាចបំបាក់ហង្សក្រហមបាននៅឡើយទេ។

ប្រធានក្រុម Henderson ទាត់ចូលត្រឹមនាទី ៨ /រូបថត៖ LFC
បច្ចុប្បន្នហង្សក្រហម រក្សាបាន ៦៧ ពិន្ទុដាច់ឆ្ងាយពីក្រុម Man City ដល់ ១៦ ពិន្ទុឯណោះ(៥១ ពិន្ទុ)។ មិនត្រឹមតែបំបែកកំណត់ត្រា ៣០ ឆ្នាំរបស់ក្លឹបប៉ុណ្ណោះទេ Liverpool សង្ឃឹមកាន់តែខ្ពស់ក្នុងការលើកពានក្របខណ្ឌបាល់ទាត់អង់គ្លេស ដែលជាលើកពានមាស(ពានតំណាងឲ្យការលេងមិនចាញ់សោះមួយរដូវកាលនេះ) ដោយបំបែកកំណត់ត្រាក្រុមកាំភ្លើងធំ Arsenal ថែមទៀតផង។ ដូចនេះ Liverpool ត្រូវ​តែ​ឈ្នះ​​ Premier League តែ​ ៩ ប្រកួតទៀត​ប៉ុណ្ណោះ​​៕

ទស្សនាវីដេអូខាងក្រោម

វីរបុរសចុងម៉ោងនាទី ៨៤ Firmino /រូបថត៖ LFC

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;