មកដឹងឧប្បត្តិហេតុទាំង ៣លើកដែលនាវា Westerdam ធ្លាប់ជួប មុនចូលមកកម្ពុជា

  • 2020-02-17 07:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Westerdam គឺជានាវាទេសចរណ៍ប្រភេទ Vista Class ដែលបើកដំណើរការនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០០៣ គ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Holland America Line។ នាវាដែលមានឈ្មោះផ្លូវការហៅថា MS Westerdam នេះ ស្ថិតនៅក្នុងត្រកូល MS ដែលមាននាវាចំនួន ៣គ្រឿងទៀត គឺ MS Oosterdam, MS Zuiderdam និង MS Noordam។ ឈ្មោះរបស់នាវាទេសចរណ៍ទាំង ៤ នេះ តំណាងឲ្យទិសដៅទាំង ៤ នៃត្រីវិស័យ ក្នុងភាសាហូឡង់។

គួរឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ឆ្នាំ២០២០ នេះ នាវាទេសចរណ៍ Westerdam ​របស់​អាមេរិក ដែល​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​ បាន​ចូល​ចត​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​ប្រទេស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ឲ្យ​ចូល​ចត​ ព្រោះ​ខ្លាចឆ្លងវីរុសកូរ៉ូណា។

យ៉ាងណាមិញ មុនពេល Westerdam ចូលមកកម្ពុជា នាវានេះធ្លាប់ជួបឧប្បត្តិហេតុ ៣លើក ដូចជា៖

នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១១៖ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ Yakutat Bay នៅរដ្ឋ Alaska នាវា Westerdam បានបុកជាមួយទឹកកក និងបណ្តាលឲ្យខូចខាត នៅជម្រៅ ៤,៥៧ម៉ែត្រក្រោមខ្សែទឹក។

នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៤៖ នាវា Westerdam កើតហេតុការណ៍អគ្គិភ័យឆេះបន្ទប់ជប់លៀង ក្រោយចាកចេញពីកំពង់ផែ Port of Seattle (សហរដ្ឋអាមេរិក)។ នៅពេលនោះមានអ្នកដំណើរចំនួន ២ ០៨៦នាក់ និងនាវិក ៧៩៨នាក់ ប៉ុន្តែគ្មានអ្នករងរបួសឡើយ។

នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៥៖ យន្តហោះ de Havilland Canada DHC-3 Otter របស់ក្រុមហ៊ុន Promech Air បានដឹកអ្នកដំណើរ និងពីឡុតសរុបចំនួន ៩នាក់ ចេញពីនាវា Westerdam ដើម្បីគយគន់ទេសភាព នៅភាគខាងត្បូងរដ្ឋ Alaska បានបុកជាមួយនឹងច្រាំងថ្ម ក្បែរទន្លេ Ella Lake បង្កឲ្យមនុស្សទាំង ៩នាក់នោះស្លាប់ទាំងអស់៕

ប្រភព៖ Wikipedia ប្រែសម្រួល៖ សេង ឡុង

;