ចាប់ខ្លួនបុរសជាតិជប៉ុនម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូ

  • 2020-02-18 01:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មន្ត្រី​ប៉ូលិស​បាន​ចាប់​ខ្លួន​ជនជាតិជប៉ុនម្នាក់ជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីន ១,៧គីឡូក្រាម កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ជនជាតិ​ជប៉ុន​រូបនោះ ត្រូវ​បាន​បញ្ជួនទៅតុលាការ ក្រោយ​ការចាប់​ខ្លួន​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជន​សង្ស័យ​ជាតិ​ជប៉ុនរូបនោះ មាន​អាយុ ៧២ឆ្នាំ ធ្វើ​ដំណើរ​តាម​ជើង​យន្ដ​ហោះ​លេខ KE 690 (ភ្នំពេញ-សេអ៊ូល) និង​បន្ដ​ដំណើរ​តាម​ជើង​យន្ដ​ហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុនដែលជាគោលដៅចុងក្រោយ ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការនារសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កុសល

;