Lampard កំពុងនាំកូនក្រុមហាត់ក្បាច់លេងជាមួយនឹង Bayern យប់នេះ

  • 2020-02-25 09:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Frank Lampard គ្រូបង្វឹកក្លឹបតោខៀវ Chelsea ត្រូវបានអ្នកស្ថាប័នព័ត៌មាន The Sun បានដាក់ចំណងជើងធំៗថា៖ អត់លេងសើចទេ! Lampard លត់ដំកូនក្រុមដើម្បី Challenge ឲ្យដូចទៅនឹងការប្រកួតមែនទែនពេលប៉ះក្រុមខ្លាំង Bayern munich យប់នេះ។

រូបថត៖ ChelseaFC
Lampard បានលើកឡើងនៅក្នុងសន្និសីតកាសែតមុនការប្រកួតដូច្នេះថា៖ "យើងដឹងក្រុមមកពីអាល្លឺម៉ង់មួយនេះជាក្រុមខ្លាំង បើធៀបនឹងយើង។ ពួកគេមានទាំងអស់ តែយើងមានដូចគ្នាទាំងទេពកោសល្យកីឡាករនិងឆន្ទៈ ខ្វះតែម្យ៉ាងគឺ បទពិសោធន៍។ យើងនឹងផ្តោតឲ្យខ្លាំងទាំង ២ ជើង។"

នៅរាត្រីម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែកុម្ភៈនេះមាន ២ គូត្រូវប៉ះគ្នាជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ជើងឯកអឺរ៉ុប Champions League ក្នុងនោះមាន Chelsea បើកកីឡដ្ឋាន Stamford Bridge ទទួល Bayern munich ឯ Napoli ត្រូវស្វាគមន៍ Barcelona នៅទឹកដី San Paolo ។

Chelsea ដែលភាគច្រើនប្រើប្រាស់កីឡាករវ័យក្មេងមិនសូវមានបទពិសោធន៍ក្នុងការលេងពានជើងឯកអឺរ៉ុបមួយនេះក៏ពិតមែន ប៉ុន្តែខ្សែបម្រើជើងចាស់ Pedro និងគ្រូបង្វឹកដែលជាវីរបុរសរបស់ក្លឹបរូបនេះ ធ្លាប់បានឆ្លងកាត់យ៉ាងក្រាស់ក្រែលរួចមកហើយ។ រឿងម្យ៉ាងទៀតគឺកីឡាករល្អៗរបស់ក្លឹបមួយចំនួនអាចនឹងមិនបានលេងទេយប់នេះដូចជា Christian Pulisic, Callum Hudson-Odoi និង N'Golo Kanté ជាដើម។

រូបថត៖ ChelseaFC

រំឮកបន្តិច ៨ ឆ្នាំមុនជាការប្រកួតដ៏តានតឹងបំផុត កាលគ្រានោះអំឡុងរដូវកាល ២០១២-២០១៣ ដែល Chelsea ឈ្នះ Bayern ដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រលើកពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖ ChelseaFC

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;