ស៊ី Real Madrid ក្នុងផ្ទះយប់មិញ Pep ជួយ Man City បំបែកពងមាន់ច្រើនកំណត់ត្រា

  • 2020-02-27 03:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pep Guardiola បានក្លាយជាអ្នកចាត់ការទូទៅដែលដឹកនាំក្រុមឈ្នះច្រើនជាងគេ(២៨ដង) នៅវគ្គ ចាញ់-ធ្លាក់ Champions League ពោលគឺច្រើនជាងលោក Carlo Ancelotti, José Mourinho និង Sir Alex Ferguson ថែមទៀតផង។

Pep Guardiola /រូបថត៖ OptaJean

ចំណែកប្រវត្តិជួបគ្នាកន្លងមកដែល Manchester City មិនដែលឈ្នះ Real Madrid នោះទេ (ចាញ់និងស្មើ)។ លុះដល់ឈ្នះជើងទី ១ យប់មិញក្នុងលទ្ធផល ២-១ បែបនេះគឺជាជ័យជម្នះលើកដំបូង។ Pep ក៏បានក្លាយជាអ្នកចាត់ការដំបូងដែលអាចឈ្នះ Real ក្រៅដីបានជាមួយនឹងក្លឹបពីរផ្សេងគ្នា(Barcelona និង Manchester City)។

រីឯកីឡាករវិញ Kevin de Bruyne ដែលជាប់ជា Man of the match ក្នុងការប្រកួតនោះអាចរកបាន ៥០ គ្រាប់(គិតគ្រប់កម្មវិធីឲ្យក្លឹប)។ ខណៈដែលខ្សែការពារ Sergio Ramos របស់ Real Madrid ដែលបានកាតក្រហមមួយទៀតចុងម៉ោង គឺសរុប ៤ ដងនៅកម្មវិធី UCLបានរុញឲ្យរូបគេស្មើនឹង កំណត់ត្រា Zlatan Ibrahimovic និង Edgar Davids ដែលធ្លាប់ធ្វើបានមុនមកនៅវគ្គនេះ និងលើកទី ២៦ ក្នុងអាជីពរបស់គេ។

យ៉ាងណា Real Madrid នៅមានឱកាសវាយបកជើងទី ២ នៅដី Man City នៅថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖ UCL

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

;