ក្រសួងគ្រោងបំពាក់កាមេរ៉ា AI តាមដានយានយន្តមិនចូលស្ថានីយថ្លឹង

  • 2020-02-27 04:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើក​ឡើងថា​ក្រសួង​គ្រោង​នឹងបំពាក់ជញ្ជីងស្វ័យប្រវត្តិ (Weigh in Motion) និងកាមេរ៉ាឆ្លាតវៃ (AI Camera) តាម​ដាន​យាន​យន្តចូល និងមិនចូលស្ថានីយថ្លឹង។ ការលើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី ២៧ កុម្ភៈ នេះ។ 

លោក ស៊ុន ចាន់ថុល ថ្លែងក្នុង​កិច្ច​ប្រជុំ បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
លោករដ្ឋមន្ត្រី​បន្ត​ថា ការដាក់បំពាក់ជញ្ជីងស្វ័យប្រវត្តិនិងកាមេរ៉ាឆ្លាតវៃតាម​ដាន​​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ ដើម្បី​ជូន​ដំណឹង​ទៅ​សមត្ថកិច្ចពាក់ព័ន្ធដោយស្វ័យប្រវត្តិ ដើម្បី​ចាត់​វិធាន​ការ និង​រៀបចំ​ប្រព័ន្ធ​អនឡាញ​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស អាចរាយការណ៍ ជា​ប្រចាំ​មក​កាន់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពី​សកម្មភាព​បណ្តុះ​បណ្តាល​អប់រំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ និយោជិត​របស់​ខ្លួន​អំពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​អំពី​ទិសដៅ​ការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ ទាក់ទងនឹងការងារច្បាប់ ជា​ពិសេស​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការងារសុវត្ថិភាពចរាចរណ៍ដោយរៀបចំ វិធាន​ការ​បំពាក់ប្រព័ន្ធ GPS តាម​ដានលើរថយន្តដឹកទំនិញ និង​ការងារ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ ដោយផ្តោតជាសំខាន់លើការបង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងរថយន្ត ដែល​បាន​ពិន័យរួច និងអាចឈានទៅដល់ការបិទក្រុមហ៊ុន ឬមិន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​ក្នុង​ករណី​មិន​រាងចាល៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;